ច្បាប់ស្រី (តចប់)
ខ្លួនឯងចិញ្ចែងរូបរាង | ខ្លួនសល្អជាង | ថាប្ដីមិនសម។ | |
មាក់ងាយមួយប្ដីមិនខំ | ធ្វើការលេលាំ | ឡែឡដើរលេង។ | |
ឆ្លៀតឆ្លើយបោះពាក្យគគ្រេង | ឈ្លោះជេរមិនឈ្វេង | គិតខុសមាត្រា។ | |
មាក់ងាយមួយប្ដីផឹកស្រា | ស្រវឹងចោលការ | ដើរលេងតែតោ។ | |
ពាក្យក្អេងរាំច្រៀងឡោៗ | ឲ្យឆ្កែព្រុសឆោ | ផ្អើលភ្ញាក់កូនចៅ។ | |
ឮមាត់ប្ដីហើយខឹងក្ដៅ | ប្រទេចជេរទៅ | តាមដោយចិត្តក្នាញ់។ | |
មាក់ងាយមួយទៀតនោះមិញ | ត្បិតប្ដីស្រឡាញ់ | លលូកប្រឡែង។ | |
មួលបិចចាក់ចុចជាល្បែង | មិនមានកោតក្រែង | បានចិត្តជេរវិញ។ | |
ត្បិតតែយល់គេស្រឡាញ់ | ស្រដីផងមិញ | គំរោះគំរើយ។ | |
(២១០) | ធ្វើក្នាញ់បែរចេញព្រងើយ | គេនឹងកន្តើយ | ក្និចក្នក់មាយា។ |
ពុំបានក្សេមក្សាន្តនឹងគ្នា | មាក់ងាយនេះជា | គំរប់ប្រាំពីរ។ | |
កូនអើយនេះហើយច្បាប់ស្រី | ឲ្យកូនពិសី | រករៀនរក្សា។ | |
យកទុកក្នុងអង្គអាត្មា | ប្រសើរក្ដាត់ណា | កើតសុខសួស្ដី។ | |
ប្រសើរទាំងនាលោកិយ | ទោះបរលោកក្ដី | សឹងលុះប្រាថ្នា។ | |
ទោះចិត្តគន់គិតសច្ចា | ជាពុទ្ធមាតា | សឹងបានបរិបូរណ៍។ | |
ដូចចិត្តឆុតឆាប់ពុំយូរ | កបកើតសម្បូរ | សម្បត្តិទ្រព្យផង។ | |
កើតយសខ្ពង់ខ្ពស់កន្លង | យឺនយូរឥតហ្មង | ដូចក្ដីប្រាថ្នា។ | |
ច្បាប់នេះឧត្តមថ្លៃថ្លា | ទោះស្រីឯណា | ឮហើយមានភ័ព្វ។ | |
ជាល្អកម្របានស្ដាប់ | ស្ដាប់ហើយចូរចាប់ | ចូរចាំគ្រប់គ្នា។ | |
(២២០) | បានដល់មគ្គផលសួគ៌ា | ប្រសើរសោភា | ចូរចាំកុំភ្លេច។ |
ចរចាអស់អាថ៌ពាក្យពេចន៍ | ពាក្យពិតកាព្យកិច្ច | បរិបូរណ៍ប្រពៃ។ | |
ប្រាជ្ញាប្រែរីឯនាមនៃ | ខ្ញុំឈ្មោះម៉ឺន មៃ | មែនមានសទ្ធា។ | |
មានចិត្តកួចគិតកាព្យា | កបកើតជ្រះថ្លា | ត្រេកត្រង់កុសល។ | |
សច្ចាប្រាថ្នាមគ្គផល | ផុរផុសយោបល់ | លេចលើកទុកនៅ។ | |
ទោះបីសេចក្ដីខុសត្រូវ | សូមទានតម្រូវ | តម្រង់ឲ្យផង។ | |
កុំត្មះតិះដៀលឡើយហោង | សូមសាងផលផង | ទុកតសាសនា។ | |
សម្រាប់ជាច្បាប់មាត្រា | សូរេចបការា | បរិបូរណ៍ចែងចប់៕ |
No comments:
Post a Comment