ច្បាប់ស្រី (ត)
ឲ្យនាងប្រណិប័តន៍ជឿជាក់ | កុំធ្វើឲ្យអាក់ | ឲ្យអន់ចិត្តប្ដី។ | |
អត់ឱនខ្លាចខ្លួនជាស្រី | កុំឲ្យស្រដី | ទុកគេជាស្មើ។ | |
ទោះកើតហេតុភេទសារពើ | ពាក្យពុំប្រសើរ | ជញ្ជឹងចាំស្ដាប់។ | |
ទោះប្ដីស្រដីពុំគាប់ | ពុំគួរឲ្យប្រាប់ | បានដឹងដល់ម្ដាយ។ | |
កើតខឹងរែងរីងខ្ចរខ្ចាយ | ឮពាក្យពីម្ដាយ | ខ្សឹបខ្សៀវប្រាប់ប្ដី។ | |
មិនក្សាន្តបែកបានពីប្ដី | កើតជាសម្ដី | សួរចុះសួរឡើង។ | |
ពុំស្ងាត់ស្ងៀមមាត់ចចើង | ជជែកនាំឡើង | ចចើងមិនបាត់។ | |
តតាំងពាក្យខ្លាំងមិនស្ងាត់ | មិនស្ងៀមឲ្យបាត់ | ឲ្យបានទីសុខ។ | |
ជជែកស្ទើរបែកទាំងស្រុក | មិនមានហៅសុខ | យូរលង់ឡើយនៃ។ | |
(៦០) | នេះហៅភ្លក់ភ្លើងទាំងបី | ម្ដាយផ្ដាំកូនស្រី | ឲ្យខំរក្សា។ |
នាងគម្ដែងក្រឡា | ខុសឆ្គងម្ដេចម្ដា | ម្ដាយផ្ដាំកូនស្រី។ | |
ឲ្យអត់សង្កត់ហឫទ័យ | កូនកុំស្រដី | ដើមប្ដីកំបាំង។ | |
កុំជេរកុំចេញជាខ្លាំង | ខ្សត់ខ្សោយខ្លៅខ្លាំង | នាងកុំមើលងាយ។ | |
ល្ងង់ខ្សោយប្រើឲ្យនិយាយ | ណែនាំលេងលាយ | ឲ្យស្រួលវាចា។ | |
ទោះប្ដីស្រដីម្ដេចម្ដា | ខេខឹងជេរថា | បោះពាក្យទម្ងន់។ | |
ក្រោធក្រេវឆុលឆេវមិនអន់ | មិនអាក់ស្រោកស្រន់ | ដោយចិត្តគ្នាន់ក្នាញ់។ | |
រអ៊ូរទាំទន្ទេញ | ជេរថាជន្លេញ | ត្បិតទាស់នឹងចិត្ត។ | |
ឲ្យកូនស្រីស្ងួនខំអត់ | ឲ្យបានរលត់ | រលាយកំហឹង។ | |
កុំកូនកាន់ខ្លួនប្រែប្រឹង | តតបទៅនឹង | អ្នកជាស្វាមី។ | |
(៧០) | ខេខឹងក្រញឹងសម្ដី | មិនគិតខ្លួនស្រី | ស្រដីទ្រគោះ។ |
ប្រកែកស្ដីពាក្យគំរោះ | គំរាមបញ្ឆេះ | បញ្ជោរឲ្យខឹង។ | |
រឹងរូសមើលមុខសម្លឹង | សម្លក់ទៅរឹង | ចចឹងចង់ឈ្លោះ។ | |
រឹងឆ្លងឆ្លើយពាក្យបញ្ឆេះ | បំបែកជាឈ្លោះ | បំបែរពុំទៀង។ | |
ជេរថាឆ្កែឆ្មាបំព្រៀង | ដៀលត្មះបញ្ឆៀង | បញ្ឈឺចិត្តប្ដី។ | |
បោះបោកប្រទះអ្វីៗ | ចាប់ចោលទៅដី | បែកបាក់ពុំគិត។ | |
មិនស្រួលទទួលបាត់មាត់ | ម្នះម្នាក្នុងចិត្ត | ឲ្យបានប្ដីចាញ់។ | |
ទើបបានសុខចិត្តជាវិញ | ហៅស្រីម្នះម្នេញ | អាប់កេរ្តិ៍យសឆ្ងាយ។ | |
ហៅកូនស្រីស្ងួនមាសម្ដាយ | ខុសណាស់នាងអាយ | កុំធ្វើដូចគេ។ | |
ទោះបីបើប្ដីនាងជេរ | នាងចូលទៅឯ | ដំណេកគិតសិន។ | |
(៨០) | ចេញមកនាងយកពាក្យទន់ | ស្រដីឲ្យអន់ | ស្រាយទោសនោះទៅ។ |
ទោះបីបើប្ដីប្រដៅ | ចូរនាងចាំនៅ | ទុកក្នុងអាត្មា។ | |
ពាក្យពេចន៍កុំភ្លេចឡើយណា | ក្រែងឆ្គងម្ដេងម្ដា | ត្បិតបានផ្ដាំស្រាប់។ | |
ព្រោះឯងមិនក្រែងមិនស្ដាប់ | ពាក្យគេបង្កាច់ | បង្កើតតែឈ្លោះ។ | |
ឥតសុខអាក្រក់តែឈ្មោះ | ឮគេប្រឈ្លោះ | មិនចេះហៅល្ហែ។ | |
នេះពុំរាប់ជាស្ត្រីទេ | ជាអ្នកប៉ោឡែ | ចិត្តចោរដកទង។ | |
ឲ្យមាត់បង្គ្របប្ដីផង | ឲ្យគេស្ដាប់ហោង | ថាឯងគ្រាន់បើ។ | |
គឺមោះនាងនោះមិនប្រើ | មិនបើកឲ្យដើរ | បញ្ចើឲ្យទេ។ | |
ទោះបីប្ដីប្រើមាសមេ | កុំកូនចំអែ | ចំអៀកមិនទៅ។ | |
ឆ្ងាយជិតកុំគិតរង់នៅ | ក្រោកក្រេសដើរទៅ | កុំឲ្យប្ដីជេរ។ | |
(៩០) | កុំទៅនៅយូរផ្ទះគេ | រវល់ទំនេរ | រវៀសមកណា។ |
ហៃកូនខ្លឹមខ្លួនមាតា | ជាស្រីនេះណា | កម្រណាស់នាង។ | |
មិនថាត្បិតល្អរូបរាង | មិនរើសត្បិតជាង | ចេះការទាំងគ្រប់។ | |
មិនបានស្គាល់ទិគោរព | ស្គាល់ទេឧបទ្រព | ទាំងដប់ប្រការ។ | |
ហៅតែនឹងល្អរូបា | ពិតហើយចេះការ | គួរកោតដោយយ៉ាង។ | |
មួយរូបល្អសសន្លាង | ឥតគេផ្ទឹមខាង | ច្បាប់ផងមិនចេះ។ | |
ល្អពិតគំនិតមិនផេះ | ទោះខ្មៅក្រងេះ | ការសោតសមគួរ។ | |
គឺមោះនាងនោះមិនជួ | ចេះដឹងសមគួរ | ស្គាល់អស់ឥរិយា។ | |
នេះឯងពីព្រេងលោកថា | ហៅល្អរូបា | កបកល្យាណី។ | |
ហៃកូនស្រីស្ងួនពិសី | ម្ដាយប្រាប់អំពី | ឧបទ្រពចង្រៃ។ | |
(១០០) | កាន់ក្បាលប្ដីហើយរកចៃ | មិនបានលើកដៃ | បិទទូលសំពះ។ |
No comments:
Post a Comment