Sunday, August 20, 2017
សំណងល្អ និង សំណាងអាក្រក់
ប្រែសម្រួលដោយ តេង សំអាន
ដកស្រង់ចេញពីសៀវភៅៈ "Born To Win" និពន្ធដោយ Boris Vene និង Nikola Grubisa
កាលពីបុរាណកាល ដ៏យូរលង់មួយក្នុងប្រទេសចិន មានកសិករចំណាស់ម្នាក់។ គាត់មានទ្រព្យ និង របស់របរប្រើប្រាស់ច្រើនគួរសម មានសេះដ៏ស្អាតមួយក្បាល និងមានកូនប្រុសប្រកបដោយគន្លងធម៌ម្នាក់ ដែលជាទីច្រណែន នៃអ្នកភូមិផង។
ថ្ងៃមួយសេះរបស់គាត់បានលោតចេញពីក្រោល ហើយរត់ចូលទៅក្នុងព្រៃបាត់។ ក្រោយពីឮថាគាត់ បាត់សេះ អ្នកជិតខាងគាត់ក៏បានមកផ្ទះរបស់គាត់ដើម្បីលួងលោមគាត់។ ពួកគេនិយាយទៅកាន់ គាត់ថា "ហេតុអ្វីក៏សំណាងអាក្រក់ម្ល៉េះ?" កសិករចំណាស់កាលបើបានឮហើយ ក៏តបយ៉ាងសាមញ្ញ វិញថា "ហេតុអ្វីក៏អ្នកដឹងថា វាជាសំណាងអាក្រក់សម្រាប់ខ្ញុំ?"
រំលងពីរបីសប្តាហ៍ក្រោយមក សេះរបស់គាត់ដែលស្រេកឃ្លាន ក៏បានត្រលប់មកវិញ ដើម្បីស៊ីចំណី ដែលវាធ្លាប់ស៊ីក្នុងក្រោល។ អ្វីដែលនឹកស្មានមិនដល់នោះ សេះនោះថែមទាំងបាននាំសេះព្រៃ ជាច្រើនក្បាលមកជាមួយវាផង។ ដំណឹងនេះបានឮដល់អ្នកភូមិ ពួកគេក៏មកជួបគាត់ដើម្បីអបអរ ដល់គាត់ដែលបានទទួលនូវលាភថ្មីនេះ។ ពួកគេអះអាងថា ជាសំណាងដ៏ធំសម្រាប់កសិករ ចំណាស់ ក៏ប៉ុន្តែនៅពេលឮពាក្យទាំងនេះ គាត់គ្រាន់តែតបថា "ហេតុអ្វីបានជាអ្នកដឹងថា ជាសំណាងរបស់ខ្ញុំ?"
ច្រើនខែកន្លងហួសទៅ ថ្ងៃមួយនៅពេលដែលកំពុងបង្ហាត់សេះថ្មី កូនប្រុសរបស់គាត់បានធ្លាក់ពី លើខ្នងសេះ ហើយមានរបួសជាទម្ងន់។ គ្រូពេទ្យប្រាប់ទៅគាត់ថា កូនប្រុសតែមួយរបស់គាត់ នឹងពិការអស់មួយជីវិត។ បន្ទាប់ពីឭដំណឹងដ៏អកុសលនេះ អ្នកភូមិបានមកជួយលួងលោម នឹង បង្ហាញក្តីអាណិតអាសូរចំពោះកសិករចំណាស់។ នៅពេលឮអ្នកភូមិនិយាយថា វាជាសំណាង ដ៏ អាក្រក់ដែលកូនប្រុសតែមួយធ្លាក់ខ្លួនពិការ គាត់មិនអស់សង្ឃឹម ហើយតបវិញយ៉ាងសុទិដ្ឋិនិយម និងទឹកមុខញញឹម ថា "ហេតុអ្វីបានជាអ្នកដឹងថា វាជាសំណាងដ៏អាក្រក់?"
ក្រោយមកមិនយូរប៉ុន្មាន ស្រុកទេសក៏កើតកលយុគ។ ព្រះរាជាបានបញ្ជាឲ្យគេ ដើរកែនទាហាន ពីគ្រប់ទីកន្លែងដើម្បីយកទៅច្បាំង។ ប្រុសៗក្នុងភូមិរបស់គាត់ក៏ជាប់ក្នុងកំណែននោះដែរ។ ដោយ សារពិការភាព កូនប្រុសរបស់គាត់មិនត្រូវបានជ្រើសរើសឡើយ។ សង្រ្គាមបានបញ្ចប់ តែដំណឹងដ៏គួរឲ្យរន្ធត់មួយបានមកដល់ភូមិរបស់គាត់ ទាហានដែលកែនទៅ ទាំងប៉ុន្មានបានពលីក្នុងសមរភូមិអស់ទៅហើយ គ្មាននរណាម្នាក់អាចត្រលប់មកវិញឡើយ។
ទោះបីស្ថិតក្នុងជីវភាពលំបាក កសិករចំណាស់ នឹងកូនប្រុស បានបន្តរស់យ៉ាងសុខសាន្តនៅ ក្នុងភូមិរបស់គាត់។
-------------------------------------------------
តើអ្វីជាតម្លៃក្នុងរឿងនេះ?
"អ្វីដែលកើតឡើងចំពោះយើង មិនសុទ្ធតែល្អ ឬ អាក្រក់ឡើយ។ នៅពេលដែលអ្នកបានទទួលរបស់ម្យ៉ាង អ្នកក៏បានបាត់បង់របស់ ម្យ៉ាង នៅពេលជាមួយគ្នាដែរ។ " គប្បីមានសុទិដ្ឋិនិយម និង សង្ឃឹមជានិច្ច!!!!
ខ្មៅដៃដ៏ល្អ
ប្រែសម្រួលដោយៈ តេង សំអាន
ប្រភពៈ រឿងនិទានអប់រំបរទេស
អ្នកផលិតខ្មៅដៃម្នាក់បានកំពុងរៀប ខ្មៅដៃដាក់ក្នុងប្រអប់។ រៀបនឹង ដាក់ គាត់បាន និយាយ ទៅកាន់ខ្មៅដៃនោះថា “ឯងនឹង ចូលទៅកាន់ ពិភពលោកដ៏ ធំនាពេលដ៏ខ្លី ខាងមុខ។ បើឯងចង់ ក្លាយ ជាខ្មៅដៃដែល ល្អជាងគេបំផុត ឯងត្រូវដឹងគោលការណ៍ ៥ ហើយ ត្រូវចងចាំជានិច្ច!”
ប្រភពៈ រឿងនិទានអប់រំបរទេស
អ្នកផលិតខ្មៅដៃម្នាក់បានកំពុងរៀប ខ្មៅដៃដាក់ក្នុងប្រអប់។ រៀបនឹង ដាក់ គាត់បាន និយាយ ទៅកាន់ខ្មៅដៃនោះថា “ឯងនឹង ចូលទៅកាន់ ពិភពលោកដ៏ ធំនាពេលដ៏ខ្លី ខាងមុខ។ បើឯងចង់ ក្លាយ ជាខ្មៅដៃដែល ល្អជាងគេបំផុត ឯងត្រូវដឹងគោលការណ៍ ៥ ហើយ ត្រូវចងចាំជានិច្ច!”
- “ទី១- ឯងអាចធ្វើកិច្ចការអស្ចារ្យបានច្រើន ប៉ុន្តែឯងត្រូវឲ្យស្មេរកាន់ខ្លួនរបស់ឯងក្នុងដៃគេ។ ”
- “ទី២- ឯងនឹងទទួលបទពិសោធន៍ឈឺចាប់ម្តងហើយម្តងទៀត ដោយសារការចិត ឬខួង ក៏ប៉ុន្តែ ឯងចាំបាច់ត្រូវតែទទួលដើម្បីក្លាយជាខ្មៅដៃដ៏ល្អ។”
- “ទី៣- ឯងអាចកែតម្រូវកំហុសឆ្គង ដែលឯង ប្រព្រឹត្តិដោយប្រការណាមួយ។”
- “ទី៤- ត្រូវយល់ថា ចំណែកដែលជាវត្ថុមានតម្លៃបំផុត ជាបណ្តូលដែលស្ថិតក្នុងខ្លួនរបស់ឯង។”
- “ទី៥- គ្រប់ទីដែលគេយកឯងទៅប្រើ ត្រូវបន្សល់នូវស្នាមរបស់ឯងជានិច្ច។ ឯងត្រូវបន្តសរសេរ ទោះស្ថិតក្នុងលក្ខខណ្ឌណាក៏ដោយ។”
- ទី១-- អ្នកអាចធ្វើកិច្ចការធំៗបានច្រើន ប៉ុន្តែអ្នកត្រូវអនុញ្ញាត ឲ្យអ្នកដទៃវាយតម្លៃពីសមត្ថភាព និង ទេពកោសល្យដែលអ្នកមាន។
- ទី២-- អ្នកនឹងជួបប្រទះនិងឆ្លងកាត់សេចក្តីលំបាក និងការឈឺចាប់ជាច្រើនក្នុងដំណើរជីវិតរបស់អ្នក ប៉ុន្តែ អ្នកត្រូវការបទពិសោធន៍ទាំងនោះជាចាំបាច់ដើម្បីធ្វើឲ្យ អ្នករឹងមាំជាងមុន។
- ទី៣--អ្នកអាចកែតម្រូវកំហុសឆ្គង ដែលអ្នកបានប្រព្រឹត្តិដោយប្រការណាមួយ ប៉ុន្តែអ្នកត្រូវទទួល ស្គាល់នូវកំហុសទាំងនោះជាមុន។
- ទី៤-- ត្រូវយល់ថា ចំណែកដែលជាវត្ថុមានតម្លៃបំផុត ស្ថិតក្នុងខ្លួនរបស់អ្នក ជាចំណេះដឹង បទពិសោធន៍ អត្តចរិក ផ្នត់គំនិត និងទស្សនៈរបស់អ្នក។
- ទី៥-- គ្រប់ផ្លូវដែលអ្នកដើរ អ្នកត្រូវបន្សល់នូវស្នាមជើងរបស់អ្នក។ អ្នកត្រូវបន្សល់នូវសមិទ្ធិផល ឬភាពជោគជ័យ នៃកិច្ចការដែលអ្នកបានធ្វើ។ ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អ្នកត្រូវ បំពេញភារកិច្ចឲ្យអស់ពីកម្លាំងកាយចិត្ត។
ឈ្នះគ្រប់គ្រា
ប្រែសំរួលដោយៈ តេង សំអាន
ប្រភពៈ រឿងនិទានបរទេស
គ្រាមួយមានក្សត្រមួយអង្គ បានហៅអស់មន្រ្តីឲ្យចូលគាល់ ដើម្បីពិភាក្សារិះរក យុទ្ធសាស្រ្ត ដែលអាចឲ្យព្រះអង្គយកជ័យជំនះបានគ្រប់ស្ថានការណ៍ និង កាលៈទេសៈ ។ ព្រះអង្គបានសួរទៅមន្ត្រីម្តងម្នាក់ៗ ប៉ុន្តែ ចម្លើយដែលទទួលបានមិនអាចធ្វើឲ្យ ទ្រង់ពេញចិត្តឡើយ។ ការសួរបន្ត ដល់វេនមន្រ្តីចំណាស់ម្នាក់ មន្រ្តីរូបនោះក៏សរសេរ កូនសំបុត្រតូចមួយ រួចហើយយកទៅថ្វាយ។ ពេលនោះព្រះអង្គក៏សួរថា “តើនេះ ជាគំនិត ដែលអាចយកឈ្នះបានគ្រប់ស្ថានការណ៍ និងកាលៈទេសៈរបស់លោកឬ?”
មន្រ្តីចំណាស់ក៏ទូលថ្វាយ “ពិតប្រាកដណាស់ ប៉ុន្តែព្រះអង្គមិនអាចបើកមើល សំបុត្រ នេះ ទេបើមិនទាន់កាលៈទេសៈចុងក្រោយនោះ”។ ថ្វីបើព្រះអង្គមានការងឿងឆ្ងល់ តែមិន ដេញដោលសួរបន្តឡើយ ដោយព្រះអង្គឈ្វេងយល់ថាប្រហែលគ្មានយុទ្ធសាស្រ្ត ឬ គំនិយនោះឡើយ។
ចំណេរកាលមក សង្រ្គាមបានផ្ទុះឡើងក្នុងនគររបស់ព្រះអង្គ។ ព្រះអង្គបានច្បាំង ចាញ់ បាក់ទ័ព ហើយរត់គេចព្រះកាយទៅដល់មាត់ជ្រោះមួយ។ ខណៈដែលសត្រូវកាន់តែខិត មកជិតដល់ និងអស់សង្ឃឹមផងនោះ ព្រះអង្គក៏គិតប៉ងធ្វើអត្តឃាត ជាជាងឲ្យសត្រូវចាប់បាន។ រំពេចនោះ ព្រះអង្គក៏នឹកឃើញដល់សំបុត្រដែលមន្ត្រីចំណាស់ថ្វាយ ព្រះអង្គ ក៏បើកសំបុត្រនោះមើល។ ក្នុងសំបុត្រពុំមានយុទ្ធសាស្រ្តអស្ចារ្យអ្វីឡើយ ក្រៅពីពាក្យ មួយឃ្លាថា “អ្វីៗនាពេលនេះ នឹងកន្លងហួស”។ គ្រាកំពុងភិតភ័យផង ត្រិះរិះផង ស្រាប់ តែកងទ័ពជំនួយរបស់ព្រះអង្គបានមកដល់ ហើយជួយច្បាំងយកជ័យលើទ័ពសត្រូវបាន។ បណ្តាមេទ័ពក៏យាងព្រះអង្គឲ្យចូលមកកាន់ព្រះនគរវិញ។ នៅយប់បន្ទាប់មក ព្រះអង្គបាន រៀបចំពិធីជប់លៀងយ៉ាងអធិកអធម មានម្ហូបរាប់មុខ មានស្រា មានតន្រ្តី និងចម្រៀងកំដរ យ៉ាងទ្រហឹងអឺងកង លាយឡំនិងសំណើចវោហារ ក៏ដូចជាពាក្យជូនពររបស់ក្រុមមន្រ្តី។ ពេលកំពុងសប្បាយនិងជ័យជំនះក្នុងចំណោមមនុស្សយ៉ាងកុះករនោះ ព្រះអង្គបាននឹក ឃើញដល់ខ្លឹមសារក្នុងកូនសំបុត្រម្តងទៀត។ ព្រះអង្គក៏នឹកត្រិះថា “អ្វីៗនាពេលនេះ នឹងកន្លងហួស បើអញ្ចឹង ការសប្បាយពេលនេះ ក៏នឹងកន្លងហួសដែរ......” ។
ទោះស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ ងាយស្រួលក៏ដោយ ក្នុងភាពរីករាយក្តី ក្នុងភាពសៅហ្មងក្តី អ្វីៗដែលអ្នកជួបក្នុងគ្រានេះ នឹងកន្លងហួស។ យុទ្ធសាស្រ្តយកឈ្នះគ្រប់ស្ថានការណ៍ ក្នុងរឿងព្រេងនេះ គឺ "អ្នកអ្នកមិនត្រូវបណ្តោយខ្លួនឲ្យធ្លាក់ក្នុងភាពអស់សង្ឃឹមឡើយ អ្នកត្រូវតែមានសង្ឃឹម និងសុទិដ្ឋិនិយមចំពោះការប្រែប្រួលនៅពេលខាងមុខ"៕
មែកមួយត្រួយពីរ
ប្រែសម្រួលដោយៈ តេង សំអាន
ប្រភពៈ អត្ថបទអប់រំបរទេស
កាលគ្រាមួយមានបុរសពីរនាក់ ជាបងប្អូនបង្កើតនឹងគ្នា។ បុរសច្បងជាកម្មករ និង ជាអ្នកប្រមឹកចំណែកប្អូន ជាមេធាវីដ៏ល្បីម្នាក់។ នៅពេលដែលអ្នកឯទៀតសួរបុរសច្បងថា "ហេតុអ្វីបានជាអ្នក ក្លាយជាមនុស្សប្រមឹកយ៉ាងដូច្នេះ?" គាត់ឆ្លើយថា "ឪពុករបស់ខ្ញុំ ជាអ្នកពូកែផឹកស្រាម្នាក់។ ខ្ញុំយក តម្រាប់តាមឱពុករបស់ខ្ញុំ។ " ស្រដៀងគ្នាដែរ នៅពេលដែលអ្នកឯទៀតសួរសំណួរទៅកាន់ បុរស ជាប្អូនថា "ហេតុអ្វីបានជាអ្នកក្លាយជាមេធាវីដ៏ល្បីអញ្ចឹង?" គាត់ឆ្លើយថា "ឪពុកខ្ញុំជាអ្នកប្រមឹក ម្នាក់។ ខ្ញុំមិនចូលចិត្តការណ៍គាត់តែងតែស្រវឹងរាល់ថ្ងៃ។ ខ្ញុំស្អប់សភាពបែបនោះ ទើបខ្ញុំខិតខំរៀន និងធ្វើការ រហូតបានក្លាយជាមេធាវី។"
បុរសបងបានក្លាយជាជនប្រមឹក ដោយសារយកគំរូតាមឪពុក។ បុរសប្អូន ក្លាយជាមេធាវី ក៏ព្រោះ តែមិនចូលចិត្តនឹងគំរូរបស់ឳពុក។ តើឪពុក អាចជម្រុញឲ្យពួកគេដើរទៅកាន់ផ្លូវផ្សេងគ្នា យ៉ាងម៉េច ទៅ? ការពិតនោះវាសនារបស់ពួកគេនៅលើវិថីផ្សេងគ្នា ជាបញ្ច័យ នៃទស្សនៈដែលពួកគេមាន ចំពោះឥរិយាបទ អត្តចរិក និង ការរស់នៅរបស់ឳពុកខ្លួន។
នេះគ្រាន់តែជាឧទាហរណ៍ យ៉ាងសមញ្ញមួយអំពីហេតុនៃការយល់ឃើញ ទង្វើ និងបញ្ច័យ នៃអ្វីដែលយើងនឹងប្រព្រឹត្តិដោយហេតុខាងដើម។ ការ យល់ឃើញ ឬ គិតគូរបានត្រឹមត្រូវ នឹងនាំឲ្យអ្នកដើរទៅរកផ្លូវមួយប្រកបដោយភាពសុខដុម និង រីករាយ។ តើបើអ្នកគិត ហើយយល់មិនបានត្រឹមត្រូវ វានាំអ្នកទៅរកផ្លូវមួយផ្សេងទៀតជាពុំខាន៕
ស្រលាញ់ពេក
ប្រែសម្រួលដោយ តេង សំអាន
ប្រភពៈ រឿងនិទានចិន
សម្រាប់ជាការពិចារណា
កាលមួយនៅក្នុងប្រទេសចិន មានគ្រួសារមួយមានទ្រព្យសម្បត្តិ ច្រើនគួរសម។ គ្រួសារនេះ មានកូនប្រុសម្នាក់។ ឪពុកម្តាយស្រឡាញ់កូនប្រុសម្នាក់នេះណាស់ មិនដែលឲ្យធ្វើការអ្វីធ្ងន់ ហើយតែងផ្គាប់ចិត្តកូនជានិច្ច។
នៅពេលកូនមានជម្លោះជាមួយក្មេងដទៃ ឪពុកម្តាយតែងចេញមុខជួយការពារជានិច្ច។ កូនប្រុសកាលបើ បានឪពុកម្តាយកាន់តែទម្រើស ក៏កាន់តែបានចិត្ត។ កូននោះចេញទៅ លេងល្បែង ជាប់បំណុលគេ... ពួកគេតែងដើរសងជំនួសជានិច្ច។
ទោះបើវ័យកាន់តែចាស់ កូនប្រុសរូបនោះមិនគិតប្រកបកិច្ចការរកស៊ីនឹងគេឡើយ គិតដើរលេង ផឹកស៊ី និងលេងល្បែង។ ក្រោយមក ឪពុកក៏ស្លាប់ចោល។ ទោះបីគាត់កាន់តែមានការលំបាក ក្នុងការគ្រប់គ្រងគ្រួសារ ម្តាយមិនដែលរអ៊ូរ និងនៅតែទម្រើសកូនប្រុសនោះដដែល។
ពេលមួយ កូនប្រុសផឹកស្រវឹង ក៏បានចាប់កូនស្រីម្ចាស់ទៀមស្រារំលោភ... ម្តាយក៏ ចេញមុខការពារ ដោយសូកចៅក្រមផង សុខចិត្តសងជម្ងឺចិត្តផង។ ក្រោយហេតុការណ៍ នេះ កូនប្រុសក៏កាន់តែបានចិត្ត នឹងតែងបង្ករឿង និងជម្លោះជាមួយអ្នកដទៃ ជារឿយៗ។
ថ្ងៃមួយ កូនប្រុសនោះ មានជម្លោះ នឹងបានជ្រុលដៃសម្លាប់ ជាមួយអ្នកជិតខាងម្នាក់។ គាត់ ក៏ត្រូវបានគេចាប់ខ្លួន។ ម្តាយ ក៏ប្រមូលទ្រព្យសម្បត្តិដែលមានទាំងអស់ ដើម្បីយកទៅ សូកប៉ាន់ដើម្បីដោះលែងកូន។
គាត់អាចរត់ការកូនប្រុសដោយជោគជ័យ ប៉ុន្តែជាលក្ខខណ្ឌ កូននោះមិនអាចរស់នៅក្នុងស្រុកនោះទៀតទេ។ ក្រោយពេលរត់ទៅនៅស្រុកផ្សេង ដោយមិនចេះ ធ្វើការរកស៊ីអ្វីនឹង គេ ក៏តាំងចាប់ផ្តើមដើរលួច ឆក់ប្លន់ពីគេ នឹងបានក្លាយជាចោរសាហាវឃោឃៅម្នាក់។
ក្រោយមក រាជការក៏ចាប់បាន នឹងសម្រេចកាត់ទោសប្រហារជីវិត។ ម្តាយ អស់លទ្ធភាព នឹងជួយ ប៉ុន្តែតាំងចិត្តនឹងធ្វើគ្រប់បែបយ៉ាងដើម្បីកូន។ ពេលគេយកកូនប្រុស ទៅដល់ ទីលានប្រហារជីវិត គាត់បានរត់ទៅលត់ជង្គង់អង្វរអ្នកកាត់ក្តី ដើម្បីសុំមើលមុខកូនប្រុស គាត់ជាលើកចុងក្រោយ។
នៅពេលទៅដល់មុខកូនប្រុស កូនប្រុសក៏និយាយថា “ម៉ែ! បើម៉ែស្រលាញ់កូន ម៉ែអាច ឱប ខ្ញុំបានទេ?” ម្តាយក៏ធ្វើតាមទាំងទឹកភ្នែករហាម... ពេលនោះកូនប្រុសគាត់ ក៏យកស្មាឃឹស គាត់ដួល ហើយនិយាយថា “ម៉ែ អើយ! ហេតុតែម៉ែស្រលាញ់ខ្ញុំ ទើបខ្ញុំក្លាយជាបែបនេះ! ពេលខ្ញុំឈ្លោះជាមួយគេ ម៉ែថាត្រូវ! ពេលខ្ញុំវាយគេ ម៉ែក៏ថាត្រូវ! ពេលខ្ញុំលួចប្លន់គេ ម៉ែក៏ថា មិនខុស!... ម៉ែដឹងទេ បើម៉ែកុំស្រលាញ់ខ្ញុំបែបនេះ ខ្ញុំមិនមានថ្ងៃនេះឡើយ...”៕
ប្រភពៈ រឿងនិទានចិន
សម្រាប់ជាការពិចារណា
កាលមួយនៅក្នុងប្រទេសចិន មានគ្រួសារមួយមានទ្រព្យសម្បត្តិ ច្រើនគួរសម។ គ្រួសារនេះ មានកូនប្រុសម្នាក់។ ឪពុកម្តាយស្រឡាញ់កូនប្រុសម្នាក់នេះណាស់ មិនដែលឲ្យធ្វើការអ្វីធ្ងន់ ហើយតែងផ្គាប់ចិត្តកូនជានិច្ច។
នៅពេលកូនមានជម្លោះជាមួយក្មេងដទៃ ឪពុកម្តាយតែងចេញមុខជួយការពារជានិច្ច។ កូនប្រុសកាលបើ បានឪពុកម្តាយកាន់តែទម្រើស ក៏កាន់តែបានចិត្ត។ កូននោះចេញទៅ លេងល្បែង ជាប់បំណុលគេ... ពួកគេតែងដើរសងជំនួសជានិច្ច។
ទោះបើវ័យកាន់តែចាស់ កូនប្រុសរូបនោះមិនគិតប្រកបកិច្ចការរកស៊ីនឹងគេឡើយ គិតដើរលេង ផឹកស៊ី និងលេងល្បែង។ ក្រោយមក ឪពុកក៏ស្លាប់ចោល។ ទោះបីគាត់កាន់តែមានការលំបាក ក្នុងការគ្រប់គ្រងគ្រួសារ ម្តាយមិនដែលរអ៊ូរ និងនៅតែទម្រើសកូនប្រុសនោះដដែល។
ពេលមួយ កូនប្រុសផឹកស្រវឹង ក៏បានចាប់កូនស្រីម្ចាស់ទៀមស្រារំលោភ... ម្តាយក៏ ចេញមុខការពារ ដោយសូកចៅក្រមផង សុខចិត្តសងជម្ងឺចិត្តផង។ ក្រោយហេតុការណ៍ នេះ កូនប្រុសក៏កាន់តែបានចិត្ត នឹងតែងបង្ករឿង និងជម្លោះជាមួយអ្នកដទៃ ជារឿយៗ។
ថ្ងៃមួយ កូនប្រុសនោះ មានជម្លោះ នឹងបានជ្រុលដៃសម្លាប់ ជាមួយអ្នកជិតខាងម្នាក់។ គាត់ ក៏ត្រូវបានគេចាប់ខ្លួន។ ម្តាយ ក៏ប្រមូលទ្រព្យសម្បត្តិដែលមានទាំងអស់ ដើម្បីយកទៅ សូកប៉ាន់ដើម្បីដោះលែងកូន។
គាត់អាចរត់ការកូនប្រុសដោយជោគជ័យ ប៉ុន្តែជាលក្ខខណ្ឌ កូននោះមិនអាចរស់នៅក្នុងស្រុកនោះទៀតទេ។ ក្រោយពេលរត់ទៅនៅស្រុកផ្សេង ដោយមិនចេះ ធ្វើការរកស៊ីអ្វីនឹង គេ ក៏តាំងចាប់ផ្តើមដើរលួច ឆក់ប្លន់ពីគេ នឹងបានក្លាយជាចោរសាហាវឃោឃៅម្នាក់។
ក្រោយមក រាជការក៏ចាប់បាន នឹងសម្រេចកាត់ទោសប្រហារជីវិត។ ម្តាយ អស់លទ្ធភាព នឹងជួយ ប៉ុន្តែតាំងចិត្តនឹងធ្វើគ្រប់បែបយ៉ាងដើម្បីកូន។ ពេលគេយកកូនប្រុស ទៅដល់ ទីលានប្រហារជីវិត គាត់បានរត់ទៅលត់ជង្គង់អង្វរអ្នកកាត់ក្តី ដើម្បីសុំមើលមុខកូនប្រុស គាត់ជាលើកចុងក្រោយ។
នៅពេលទៅដល់មុខកូនប្រុស កូនប្រុសក៏និយាយថា “ម៉ែ! បើម៉ែស្រលាញ់កូន ម៉ែអាច ឱប ខ្ញុំបានទេ?” ម្តាយក៏ធ្វើតាមទាំងទឹកភ្នែករហាម... ពេលនោះកូនប្រុសគាត់ ក៏យកស្មាឃឹស គាត់ដួល ហើយនិយាយថា “ម៉ែ អើយ! ហេតុតែម៉ែស្រលាញ់ខ្ញុំ ទើបខ្ញុំក្លាយជាបែបនេះ! ពេលខ្ញុំឈ្លោះជាមួយគេ ម៉ែថាត្រូវ! ពេលខ្ញុំវាយគេ ម៉ែក៏ថាត្រូវ! ពេលខ្ញុំលួចប្លន់គេ ម៉ែក៏ថា មិនខុស!... ម៉ែដឹងទេ បើម៉ែកុំស្រលាញ់ខ្ញុំបែបនេះ ខ្ញុំមិនមានថ្ងៃនេះឡើយ...”៕
“សូមកុំឲ្យក្តីស្រលាញ់ដែលគេផ្តល់ឲ្យអ្នក ក្លាយទៅទោសកំហុសឲ្យសោះ!!!”
មើលមិនឃើញល្អ
ប្រែសម្រួលដោយ តេង សំអាន
បុរសម្នាក់ជាព្រានព្រៃ បានរើសបានកូនឆ្កែមួយក្បាល។ វាមានសំបុរសស្អាត និងចេះរកសត្វផង។ លើសពីនេះ គាត់បានព្យាយាមបង្ហាត់វា ឲ្យមានសមត្ថភាពពិសេសមួយ គឺវាអាចរត់លើទឹកបាន ទៀតផង។
ដោយចង់បង្ហាញសមត្ថភាពឆ្កែរបស់គាត់ គាត់បានបបួលមិត្តភក្តិម្នាក់ឲ្យទៅបរបាញ់ប្រវឹកជាមួយ។ នៅពេលបាញ់ត្រូវ គាត់ប្រើឆ្កែនោះឲ្យទៅរើសយកមក។ ថ្ងៃនោះឆ្កែរបស់គាត់បានរត់ទៅ រត់មក ជញ្ជូនប្រវឹកឲ្យម្ចាស់។
រៀបនឹងត្រលប់មកផ្ទះវិញ គាត់ក៏សួរទៅមិត្តភក្តិរបស់គាត់ដោយមិនអស់ចិត្ត ដោយក្តីរំពឹងចង់លឺការសរសើរចេញពីមាត់មិត្តភក្តិ នូវសមត្ថភាពនៃឆ្កែរបស់គាត់ ថា "សម្លាញ់! ឯង មានកត់សម្គាល់អ្វីជាពិសេសពីឆ្កែរបស់គ្នាទេ?"
មិត្តរបស់គាត់ក៏ឆ្លើយតបវិញថា "មានតើ! ខ្ញុំកត់សម្គាល់ថា ឆ្កែរបស់ឯងមិនចេះហែលទឹកសោះ!!!"៕
បុរសម្នាក់ជាព្រានព្រៃ បានរើសបានកូនឆ្កែមួយក្បាល។ វាមានសំបុរសស្អាត និងចេះរកសត្វផង។ លើសពីនេះ គាត់បានព្យាយាមបង្ហាត់វា ឲ្យមានសមត្ថភាពពិសេសមួយ គឺវាអាចរត់លើទឹកបាន ទៀតផង។
ដោយចង់បង្ហាញសមត្ថភាពឆ្កែរបស់គាត់ គាត់បានបបួលមិត្តភក្តិម្នាក់ឲ្យទៅបរបាញ់ប្រវឹកជាមួយ។ នៅពេលបាញ់ត្រូវ គាត់ប្រើឆ្កែនោះឲ្យទៅរើសយកមក។ ថ្ងៃនោះឆ្កែរបស់គាត់បានរត់ទៅ រត់មក ជញ្ជូនប្រវឹកឲ្យម្ចាស់។
រៀបនឹងត្រលប់មកផ្ទះវិញ គាត់ក៏សួរទៅមិត្តភក្តិរបស់គាត់ដោយមិនអស់ចិត្ត ដោយក្តីរំពឹងចង់លឺការសរសើរចេញពីមាត់មិត្តភក្តិ នូវសមត្ថភាពនៃឆ្កែរបស់គាត់ ថា "សម្លាញ់! ឯង មានកត់សម្គាល់អ្វីជាពិសេសពីឆ្កែរបស់គ្នាទេ?"
មិត្តរបស់គាត់ក៏ឆ្លើយតបវិញថា "មានតើ! ខ្ញុំកត់សម្គាល់ថា ឆ្កែរបស់ឯងមិនចេះហែលទឹកសោះ!!!"៕
"មានពេលខ្លះមនុស្សយើងសម្លឹងឃើញតែភាពអវិជ្ជមានប៉ុណ្ណោះ
ហេតុនេះកុំឲ្យ ការមើលឃើញ របៀបនេះក្លាយជាឧបសគ្គ
ចំពោះកិច្ចការដែលអ្នកខិតខំប្រឹងប្រែងធ្វើ!"
សីលធម៌វិជ្ជាជីវៈ
ប្រែសម្រួលដោយៈ តេង សំអាន
ប្រភពៈ រឿងនិទានបរទេស
ប្រភពៈ រឿងនិទានបរទេស
គ្រាមួយ មានស្ត្រីចំណាស់ និងមានទ្រព្យសម្បត្តិម្នាក់។ គាត់មានជម្ងឺភ្នែក ដែលធ្វើឲ្យគាត់ពុំអាចមើលអ្វីឃើញ។ គាត់ប្រកាសរកគ្រូពេទ្យ ដើម្បីព្យាបាល ដោយសន្យានឹង ផ្តល់កម្រៃយ៉ាងច្រើនដល់អ្នកដែលព្យាបាលភ្នែកគាត់ជា។
គ្រានោះ មានគ្រូពេទ្យម្នាក់ធានាព្យាបាលភ្នែករបស់គាត់។ គ្រូពេទ្យនោះ មកព្យាបាល ជារៀងរាល់ថ្ងៃ។ គាត់បានពន្យាពេលធ្វើឲ្យភ្នែកស្រ្តីចំណាស់សះស្បើយ ដោយគាត់ តែងជញ្ជូន គ្រឿងសង្ហារឹមមានតម្លៃរបស់លោកយាយចំណាស់នៅរៀងរាល់ពេលដែលគាត់ មកព្យាបាល។
គាត់ជញ្ជូនរហូតដល់អស់របស់មានតម្លៃ។ ពេលនោះភ្នែករបស់ស្ត្រីចំណាស់ក៏សះស្បើយ។ ពេលនោះគ្រូពេទ្យរូបនោះបានទាមទារថ្លៃព្យាបាលដូចដែលបានសន្យា។ ស្រ្តីចំណាស់ មិនព្រមបង់ថ្លៃព្យាបាលទៅតាមការសន្យាឡើយ។ ពេលនោះគ្រូពេទ្យ រូបនោះក៏ទៅប្តឹង។
ចៅក្រមក៏សួរទៅស្ត្រីចំណាស់ពីមូលហេតុដែលគាត់មិនព្រមបង់ថ្លៃព្យាបាលទៅតាមការសន្យា។ គាត់់ក៏ឆ្លើយទៅចៅក្រមថា “ខ្ញុំមិនបង់ទេ ព្រោះលោកគ្រូពេទ្យព្យាបាលខ្ញុំមិនជាឡើយ”។ ចៅក្រមក៏ដណ្តឹងសួរទៀតថា “តែលោកយាយអាចមើលឃើញវិញហើយតើ!” គ្រូពេទ្យ កាលបើបានឮសំណួរនេះ មានអារម្មណ៍សប្បាយយ៉ាងខ្លាំង។ លោកយាយក៏តបវិញថា “ពិតមែនតែខ្ញុំមើលឃើញ តែមិនមែនជាសះស្បើយទាំងស្រុងឡើយ លោកចៅក្រម។ ខ្ញុំមិនទាន់មើលឃើញ គ្រឿងសង្ហារឹមមានតម្លៃរបស់ខ្ញុំនៅឡើយទេ! ”
ចៅក្រមក៏សម្រេចឲ្យលោកយាយឈ្នះក្តីនោះ៕
មន្ទិល និង អំពើល្អ
ថ្ងៃមួយយុវជនម្នាក់ បានធ្វើដំណើរតាមរទេះសេះ។ គាត់អង្គុយជិតជីដូនម្នាក់។ ពេលធ្វើដំណើរបានមួយសន្ទុះ គាត់ក៏ផ្តើមសួរទៅកាន់ជីដូន “លោកយាយ អញ្ជើញទៅណាដែរ?” លោកយាយក៏តបថា “យាយនាំកូនចៅទៅធ្វើបុណ្យនៅឯវត្ត។” យុវជនក៏និយាយបន្ត “លោកយាយ!
ខ្ញុំល្បីថាការចាត់ចែងចំណាយនៅវត្តនោះ ធ្វើមិនបានត្រឹមត្រូវទេ។
មានអ្នកលួចកឹបកេងយកបច្ច័យ។ លោកយាយទៅធ្វើបុណ្យនៅទីនោះធ្វើអ្វីទៅ?
អ្វីដែលលោកយាយធ្វើមិនបានកើតជាផលអ្វីទេ?
សម័យនេះមានអ្នកយកបុណ្យធ្វើជំនួញ។”
“ចៅប្រុស! យាយក៏ដឹងខ្លះដែរ។ តែបើយាយនៅតែមានមន្ទិល និងក្តីទោមនស្សនឹងទានដែលយាយធ្វើថាគេនឹងយកទៅប្រើប្រាស់បែបណា យាយប្រាកដជាខកខានមិនបានធ្វើបុណ្យឡើយ។ បើយើងចង់ធ្វើទាន យើងត្រូវជម្រះមន្ទិលទាំងអស់ជាមុន។”
“អរគុណលោកយាយ! ចៅយល់ហើយ។”
“ចៅប្រុស! យាយក៏ដឹងខ្លះដែរ។ តែបើយាយនៅតែមានមន្ទិល និងក្តីទោមនស្សនឹងទានដែលយាយធ្វើថាគេនឹងយកទៅប្រើប្រាស់បែបណា យាយប្រាកដជាខកខានមិនបានធ្វើបុណ្យឡើយ។ បើយើងចង់ធ្វើទាន យើងត្រូវជម្រះមន្ទិលទាំងអស់ជាមុន។”
“អរគុណលោកយាយ! ចៅយល់ហើយ។”
Tuesday, August 15, 2017
ឃ្លាគុណកិរិយា
ឃ្លាគុណកិរិយា ជាឃ្លារណបដែលយើងប្រើជា គុណកិរិយា ពោលគឺវាបង្ហាញទំនាក់ទំនងដូចជា៖
១. កាល
២. ទី
៣. បំនែប
៤. លក្ខខណ្ឌ
៥. ហេតុ
៦. ផល
៧. កម្មវត្ថុ
៨. ការសន្មត
៩. ភាពផ្ទុយ
១០. ធៀប
១. កាល
២. ទី
៣. បំនែប
៤. លក្ខខណ្ឌ
៥. ហេតុ
៦. ផល
៧. កម្មវត្ថុ
៨. ការសន្មត
៩. ភាពផ្ទុយ
១០. ធៀប
Monday, August 14, 2017
Gerund, infinitive និង participle ក្នុងភាសាខ្មែរ
... (Verbal) ជាពាក្យដែលមានកំណើតចេញពីកិរិយាសព្ទ ប៉ុន្តែគេប្រើវាជា នាម គុណនាម ឬគុណកិរិយា។ វាមានដូចជា ... (gerund) ... (infinitive) និង ... (participle)។
ឧទាហរណ៍៖
ខ្ញុំចូលចិត្តការអាន។
ការហែលទឹកជាចំណង់ចំណូលចិត្តខ្ញុំ។
ឧទាហរណ៍៖
ខ្ញុំចូលចិត្តអាន។ (នាម)
ហែលទឹកជាចំណង់ចំណូលចិត្តខ្ញុំ។ (នាម)
ខ្ញុំទិញសៀវភៅសរសេរមួយ។ (គុណនាម)
លំហាត់នេះពិបាកធ្វើណាស់។ (គុណកិរិយា)
ឧទាហរណ៍៖
ខ្ញុំរកឃើញសោរបាត់ពីម្សិលមិញ។
កុំព្យូទ័រជាម៉ាស៊ីនប្រើជួយការងារយើង៕
កំណត់សម្គាល់៖ នៅក្នុងភាសាខ្មែរ បើយោងតាមខ្ញុំបាទបានធ្វើការស្រាវជ្រាវ គឺគ្មានការនិយាយវែកញែកលើចំណុចទាំងអស់នេះទេ... ម្ល៉ោះហើយខ្ញុំបាទសូមទុកឈ្មោះរបស់វាឲ្យនៅទំនេរសិនចុះ។
បើលោកអ្នកមានយោបល់យ៉ាងណា សូមលើកមកពិភាក្សាតាមការគួរ។
... (gerund)
វាកើតមកពីបុព្វបទ ការ + កិរិយាសព្ទ ។ ជាទូទៅ យើងប្រើវាជា នាម។ឧទាហរណ៍៖
ខ្ញុំចូលចិត្តការអាន។
ការហែលទឹកជាចំណង់ចំណូលចិត្តខ្ញុំ។
... (infinitive)
វាជាទម្រង់កិរិយាសព្ទតែម្តង ប៉ុន្តែយើងប្រើវាជា នាម គុណនាម ឬគុណកិរិយា។ឧទាហរណ៍៖
ខ្ញុំចូលចិត្តអាន។ (នាម)
ហែលទឹកជាចំណង់ចំណូលចិត្តខ្ញុំ។ (នាម)
ខ្ញុំទិញសៀវភៅសរសេរមួយ។ (គុណនាម)
លំហាត់នេះពិបាកធ្វើណាស់។ (គុណកិរិយា)
... (participle)
វាជាទម្រង់កិរិយាសព្ទតែម្តង ប៉ុន្តែយើងប្រើវាជា គុណនាម។ឧទាហរណ៍៖
ខ្ញុំរកឃើញសោរបាត់ពីម្សិលមិញ។
កុំព្យូទ័រជាម៉ាស៊ីនប្រើជួយការងារយើង៕
កំណត់សម្គាល់៖ នៅក្នុងភាសាខ្មែរ បើយោងតាមខ្ញុំបាទបានធ្វើការស្រាវជ្រាវ គឺគ្មានការនិយាយវែកញែកលើចំណុចទាំងអស់នេះទេ... ម្ល៉ោះហើយខ្ញុំបាទសូមទុកឈ្មោះរបស់វាឲ្យនៅទំនេរសិនចុះ។
បើលោកអ្នកមានយោបល់យ៉ាងណា សូមលើកមកពិភាក្សាតាមការគួរ។
Tuesday, August 1, 2017
តើព្រះមហាក្សត្រសម័យអង្គរយាងចេញពីព្រះរាជវាំងយ៉ាងដូចម្តេច?
ព្រះមហាក្សត្រធៀបបាននឹងអាទិទេព ជាស្តេចនៃអាណាចក្រ។ បើតាមលោក ជីវ តាក្វាន់ (គ.ស. ១៣១២) សរសេរនៅក្នុងកំណត់ត្រារបស់លោក “ទំនៀមទំលាប់នៃអ្នកចេនឡា [Zhenla Fengtu Ji]” ថា៖
-
នៅពេលដែលព្រះមហាក្សត្រយាងចេញពីព្រះបរមរាជវាំង ក្បួនដំណើរត្រូវដឹកនាំដោយទាហានមួយក្រុម បន្ទាប់មកគឺទង់ជ្វាលា បដា និងតន្ត្រី។ ភិលាងដែលស្លៀកពាក់ព៌ណភ្លឺ សៀតផ្កាលំអរសក់និងមានទានក្នុងដៃ បួនឬប្រាំរយនាក់ ផ្តុំគ្នាជាជួរដាច់ពីគ្នា។ គេដុតទានទាំងនោះទោះនៅពេលថ្ងៃក្តី។ បន្ទាប់មកមានស្ត្រីមួយក្រុមផ្សេងទៀតដែលកាន់ថូរមាសនិងប្រាក់ពីវាំងនិងគ្រឿងលំអរជាច្រើនដែលមានក្បាច់រចនាពិសេស ដែលការប្រើប្រាស់វាចំឡែកសម្រាប់ខ្ញុំ។ បន្ទាប់មកមានស្ត្រីមួយក្រុមផ្សេងទៀត ដែលជាអង្គរក្សរាជវាំង កាន់ខែលនិង លំពែង។ ក្រុមទាំងនេះក៏ចែកជាជួរដាច់គ្នាដែរ។ បន្ទាប់មកទៀត មានរទេះអូសដោយពពែឬសេះដែលសុទ្ធតែលំអរដោយមាស។ មន្ត្រីធំនិងរាជបុត្រគង់ឬជិះដំរី ដែលនាំមុខដោយអ្នកកាន់ក្លស់ក្រហម។ នៅបន្ទាប់មកទៀត យាងមកដល់នូវក្រុមមេហសីនិងស្រីស្នំ ខ្លះជិះគ្រែស្នែង និងខ្លះជិះរទេះ ឬក៏ជិះសេះឬដំរីដែលអមដោយក្លស់ពណ៌មាសរាប់រយ។ ក្បួនបន្ទាប់គឺ ព្រះមហាក្សត្រ ទ្រង់គង់ឈរត្រង់លើដំរី និងមានកាន់ព្រះខ័នសាកសិទ្ធិក្នុងព្រះហស្ថ។ ដំរីដែលមានភ្លុកស្រោបមាសនេះ អមដោយអ្នកកាន់ក្លស់ពណ៌សដងពណ៌មាសចំនួន២០។ ព័ទ្ធជុំវិញដំរីព្រះទីនាំងទ្រង់ គឺអមដោយអង្គរក្សដំរីដែលឈរប្រកៀកគ្នា និងក្រុមទាហានសម្រាប់ការពារជាច្រើនទៀត ធ្វើដំណើរជាផែនៗ (ជីវ តាក្វាន់, ១៣១២, ៧២)។
Thursday, July 27, 2017
របៀបដាក់កិច្ចការក្នុង schoology course
ដើម្បីដាក់លំហាត់ក្នុង course ណាមួយ អ្នកត្រូវធ្វើតាមដំណាក់កាលខាងក្រោម៖
ជំហានទី ១. Log in ចូលក្នុងគណនី schoology របស់អ្នក។
ជំហានទី ២. ចូលទៅកាន់ថេប "COURSE" រួចរើសCourse ដែលអ្នកចង់ដាក់លំហាត់។
ជំហានទី ៣. ជ្រើសរើសថេប "MATERIALS" ដែលនៅខាងឆ្វេងដៃ ។
ជំហានទី ៤. ចុចលើពាក្យ "Add Materials"។
ជំហានទី ៥. ជ្រើសរើសប្រភេទលំហាត់ដែលអ្នកចង់ដាក់៖
ជំហានទី ១. Log in ចូលក្នុងគណនី schoology របស់អ្នក។
ជំហានទី ២. ចូលទៅកាន់ថេប "COURSE" រួចរើសCourse ដែលអ្នកចង់ដាក់លំហាត់។
ជំហានទី ៣. ជ្រើសរើសថេប "MATERIALS" ដែលនៅខាងឆ្វេងដៃ ។
ជំហានទី ៤. ចុចលើពាក្យ "Add Materials"។
ជំហានទី ៥. ជ្រើសរើសប្រភេទលំហាត់ដែលអ្នកចង់ដាក់៖
- Add Folder -- ដាក់ Folder សម្រាប់រៀបចំមេរៀនរបស់អ្នកជាផ្នែកៗ។
- Add Assignment -- ដាក់កិច្ចការស្រាវជ្រាវឲ្យសិស្ស។ សិស្សអាចមើលប្រធានបទ និងបញ្ជូនកិច្ចការចូលមកវិញ។ Assignment តម្រូវឲ្យអ្នកកែ ឬដាក់ពិន្ទុឲ្យសិស្ស។
- Add Test/Quiz -- ដាក់ជាលំហាត់ ដែលមានច្រើនប្រភេទដូចជា ខុសឬត្រូវ ពហុជម្រើស ផ្គូរផ្គង តម្រៀបតាមលំដាប់ បំពេញចន្លោះជាដើម។
- Add File/Link/External Tool -- សម្រាប់ដាក់ឯកសារ ដូចជា word, excel, pdf ជាដើម ឲ្យសិស្ស។ អ្នកក៏អាចភ្ជាប់ជា Link ពីគេហទំព័រណាមួយផងដែរ។
- Add Discussion -- ដាក់សំនួរពិភាក្សាដល់សិស្ស។
- Add Page -- ដាក់ជាមេរៀន ដែលអ្នកអាចបង្កើតដោយកូដ HTML ឬគ្រាន់តែចម្លងពីឯកសារមេរៀនរបស់អ្នកដាក់នៅទីនេះ។
- Add Media Album -- សម្រាប់ដាក់រូបថត វីដេអូ ជាដើម។
- Import from Resources -- សម្រាប់ទាញយកមេរៀនឬកិច្ចការដែលអ្នកបាន save ទុកក្នុង RESOURCES។
- Find Resources -- សម្រាប់ស្វែងរកមេរៀនដែលអ្នកsave ទុកក្នុង RESOURCES។
Wednesday, July 12, 2017
តើ Schoology ជាអ្វី?
Schoology វាជាប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management System)ដែលផ្តល់លទ្ធភាពអោយអ្នកបង្រៀនៈ
- ដាក់បង្ហាញមេរៀន
- ដាក់កិច្ចការស្រាវជ្រាវអោយសិស្ស
- ដាក់លំហាត់អោយសិស្សអនុវត្ត
- ដាក់ប្រលង
- កត់ត្រាអវត្តមាន
- តាមដានការរៀនសូត្រក៏ដូចជាភាពរីកចំរើនរបស់សិស្ស
- ទំនាក់ទំនងនឹងសិស្ស ព្រមទាំងអាណាព្យាបាល
របៀបឲ្យសិស្សចុះឈ្មោះក្នុង Course ណាមួយ
ចូរធ្វើតាមជំហានសំខាន់ៗខាងក្រោម៖
១. ផ្តល់លេខកូដ Access Code (ឧ. C9SFR-NPHXX )ដល់សិស្ស។
២. ឲ្យសិស្សបង្កើតគណនី schoology ម្នាក់មួយ។
១. ផ្តល់លេខកូដ Access Code (ឧ. C9SFR-NPHXX )ដល់សិស្ស។
២. ឲ្យសិស្សបង្កើតគណនី schoology ម្នាក់មួយ។
- ចូលទៅកាន់ គេហទំព័រ www.schoology.com
- ជ្រើសរើសថេប CREATE FREE ACCOUNT
- ជ្រើសរើសថេប STUDENT (ចុះឈ្មោះជាសិស្ស)
- បន្ទាប់មក វានឹងតម្រូវឲ្យសិស្ស វាយលេខកូដ Access Code ដែលអ្នកបានផ្តល់ឲ្យ
- បន្ទាប់មក ឲ្យសិស្សបំពេញព័ត៌មានផ្ទាល់ រួចចុច Register ជាការស្រេច
របៀបបង្កើត Course ក្នុង Schoology
ដើម្បី បង្កើត course ឬ មេរៀននៃមុខវិជ្ជាណាមួយ ចូរធ្វើតាមជំហានខាងក្រោម៖
១. Log in ទៅក្នុងគណនីដែលអ្នកបានបង្កើតរួច
២. នៅលើ របារមេនូ Menu bar ចុចលើថេប Course
៣. ជ្រើសរើសពាក្យ Create
៤. បន្ទាប់មក ចូរបំពេញព័ត៌មាននៃ course របស់អ្នក
ពណ៌នា៖
៥. ក្រោយបំពេញរួច ចូរចុច Create វានឹងនាំអ្នកចូលទៅកាន់ Course ដែលអ្នកបានបង្កើត ដូចក្នុងរូបភាពខាងក្រោម៖
១. Log in ទៅក្នុងគណនីដែលអ្នកបានបង្កើតរួច
២. នៅលើ របារមេនូ Menu bar ចុចលើថេប Course
៣. ជ្រើសរើសពាក្យ Create
៤. បន្ទាប់មក ចូរបំពេញព័ត៌មាននៃ course របស់អ្នក
ពណ៌នា៖
- Course Name: ឈ្មោះ មុខវិជ្ជា ដែលអ្នកចង់បង្កើត
- Section Name: ផ្នែកណាមួយ នៃមុខវិជ្ជា
- Subject Area: ប្រភេទជំនាញនៃមុខវិជ្ជារបស់អ្នក
- Level: កម្រិតសិស្ស (ចាប់ពី មតេយ្យដល់ ឧត្តមសិក្សា)
៥. ក្រោយបំពេញរួច ចូរចុច Create វានឹងនាំអ្នកចូលទៅកាន់ Course ដែលអ្នកបានបង្កើត ដូចក្នុងរូបភាពខាងក្រោម៖
មុខងារសំខាន់ៗ៖
- Course Option: សម្រាប់កែព័ត៌មានទាក់ទងនឹងមេរៀនឬមុខវិជ្ជា។
- Materials: សម្រាប់បញ្ចូល មេរៀន ការប្រលង តេស្តិ៍ កិច្ចការស្រាវជ្រាវ ឯកសារផ្សេងៗ...។
- Updates: ផ្តល់ជាព័ត៌មាន ទទួលព័ត៌មានឲ្យសិស្ស (គ្រូ និងសិស្សអាចវាយ comments ដូចគ្នានឹង facebook ដែរ)
- Gradebook: ពិនិត្យមើលពិន្ទុ កែប្រែពិន្ទុ ទាញចេញ (export) ជាដើម។
- Badges: ដាក់ស្លាកសញ្ញាសម្គាល់ឲ្យក្រុម ឬសិស្ស។
- Attendance: សម្រាប់ត្រួតពិនិត្យ ឬកត់ត្រាវត្តមានសិស្ស។
- Members: សម្រាប់មើលសមាជិកនៅក្នុងcourse របស់អ្នក។
- Analytics: ទិន្នន័យលើការប្រើប្រាស់ course របស់អ្នក។
របៀបបង្កើតគណនី Schoology (សម្រាប់គ្រូ)
សូមធ្វើតាមជំហានសំខាន់ៗខាងក្រោមនេះ៖
១. ចូលទៅកាន់គេហទំព័រ www.schoology.com
២. ជ្រើសរើសថេប Sign Up
៣. បន្ទាប់មក ជ្រើសរើសយក Instructor
៤. បំពេញព័ត៌មានទៅក្នុងប្រអប់ទាំងអស់
៥. ចុងក្រោយ ចុចលើថេប Register
១. ចូលទៅកាន់គេហទំព័រ www.schoology.com
២. ជ្រើសរើសថេប Sign Up
៣. បន្ទាប់មក ជ្រើសរើសយក Instructor
៤. បំពេញព័ត៌មានទៅក្នុងប្រអប់ទាំងអស់
៥. ចុងក្រោយ ចុចលើថេប Register
Thursday, June 22, 2017
ហេតុអ្វីបានខ្មែរយើងភាគច្រើនហៅដើមចាន់គិរីថា ដើមអម្ពិលបារាំងទៅវីញ?
គ្មានភ្លើងក៏គ្មានផ្សែង ប្រដូចគ្នាដែរបើគ្មានហេតុ យើងក៏មិនហៅដូច្នោះដែរ។ ចាស់ៗជាន់ដើមមួយចំនួន ដែលដឹងរឿងបានតំណាលថា កាលណោះស្រុកខ្មែរត្រូវបានត្រួតត្រាដោយបារាំងសែស បារាំងបានតាំងកន្លែងធ្វើការពីរសំខាន់ មួយនៅក្រុងព្រៃនគរ នៃទឹកដីកូសាំងស៊ីន ឬទឹកដីកម្ពុជាក្រោម និងមួយទៀតនៅក្រុងភ្នំពេញ។ ពួកបារាំងតែងទៅមករវាងក្រុងទាំងពីរនេះ។ បារាំងបានកសាងផ្លូវ ភ្ជាប់ក្រុងទាំងពីរ រួចបានកែនខ្មែរ (តាមមតិមួយចំនួន) ឬប្រើខ្មែរ (ប្រហែលជាអជ្ញាធរភូមិស្រុក) ឲ្យជួយថែរផ្លូវ ហើយថែមទាំងដាំដើមចាន់គិរី សងខាងផ្លូវផង ប្រយោជន៍យកម្លប់ ក៏ដូចជាទប់កុំឲ្យដីដាក់ខូចផ្លូវដែរ។ ខ្មែរដែលត្រូវចាត់អោយដាំដើមចាន់គិរីនោះ ត្រូវធ្វើស្មៅ ស្រោចទឹក ថែរទាំមិនហ៊ានធ្វេសទេ ព្រោះអាចទទួលការពិន័យពីបារាំង។
ដោយស្លឹកមានសណ្ឋានប្រដូចនឹងស្លឹកអំពិលដែរ ក៏ញ៉ាំងឲ្យពួកគាត់ហៅថា អំពិលបារាំង តកូនតចៅអញ្ចឹងមក។
ដោយស្លឹកមានសណ្ឋានប្រដូចនឹងស្លឹកអំពិលដែរ ក៏ញ៉ាំងឲ្យពួកគាត់ហៅថា អំពិលបារាំង តកូនតចៅអញ្ចឹងមក។
Monday, June 5, 2017
ឃ្លានាម
ឃ្លានាម ជាឃ្លារណបមួយដែលយើងប្រើវាជានាមនៅក្នុងល្បះ ហេតុនេះ វាមានតួនាទីប្រហាក់ប្រហែលនឹងនាមដែរ។
តួនាទីរបស់នាមក្នុងល្បះ
ឃ្លានាមបំពេញមុខងារប្រហាក់ប្រហែលនឹងនាមដែរ៖ប្រធាន
អ្វីដែលគាត់បានធ្វើមានគោលដៅច្បាស់លាស់។កម្មបទផ្ទាល់
ខ្ញុំមិនចូលចិត្តការណ៍ដែលគាត់កុហក់។កម្មបទនៃធ្នាក់
ខ្ញុំមិនបានដឹងអំពីកន្លែងដែលគាត់រស់នៅទេ។កម្មបំពេញបទប្រធាន
សុបិន្តរបស់គាត់គឺការក្លាយជាអ្នកមាន។Sunday, March 26, 2017
ឃ្លាគុណនាម
ឃ្លាគុណនាម គឺជាឃ្លារណបដែលត្រូវបានប្រើប្រាស់ជាគុណនាម ដើម្បីបញ្ជាក់ន័យឲ្យនាម ឬសព្វនាម។
ឃ្លាគុណនាម ផ្តើមដោយសព្វនាមឈ្នាប់ "ដែល"។
សៀវភៅ ដែលអ្នកត្រូវការ នៅទីនេះ។
គាត់ជាមនុស្សម្នាក់ដែលខ្ញុំចង់ជួប។
ឃ្លាគុណនាម ផ្តើមដោយសព្វនាមឈ្នាប់ "ដែល"។
សៀវភៅ ដែលអ្នកត្រូវការ នៅទីនេះ។
គាត់ជាមនុស្សម្នាក់ដែលខ្ញុំចង់ជួប។
Wednesday, March 15, 2017
ឃ្លា
តើ ឃ្លា ជាអ្វី?
ឃ្លា ជាក្រុមនៃពាក្យដែលមានប្រធានមួយ និងកិរិយាមួយយាងតិច។ វាអាចក្លាយជាល្បះ កាលណាយើងដាក់សញ្ញាបញ្ជាក់ល្បះនៅខាងចុងបានត្រឹមត្រូវ។ សូមមើលឧទាហរណ៍៖- គាត់ជាមនុស្សម្នាក់ ដែលខ្ញុំចូលចិត្ត។
ប្រភេទនៃឃ្លា
គេចែកឃ្លាជា ២ ប្រភេទគឺ៖ ឃ្លាច្បង និងឃ្លារណប។ឃ្លាច្បង
ឃ្លាច្បង ជាឃ្លាដែលអាចឈរតែឯងជាល្បះបាន ពោលគឺវាមានន័យពេញលេញអាចស្តាប់បាន ឧទាហរណ៍ដូចជា៖- គាត់ជាមនុស្សម្នាក់។
- សំជិះក្របី។
ឃ្លារណប
ឃ្លារណប ជាឃ្លាដែលមិនអាចឈរតែឯងជាល្បះ និងពុំមានន័យពេញលេញដោយខ្លួនឯងទេ។ វាចាំបាច់ត្រូវភ្ជាប់ទៅនឹងឃ្លាច្បងណាមួយដើម្បីឲ្យវាមានន័យពេញលេញ។ ឃ្លារណបតែងផ្តើមដោយ ឈ្នាប់ណាមួយ។ សូមមើលឧទាហរណ៍៖- គាត់ជាមនុស្សម្នាក់ ដែលខ្ញុំចូលចិត្ត។
- សំជិះក្របី នៅពេលគាត់ទៅស្រែ។
ឃ្លានាម
- ការដែលគាត់កុហក់មិនអាចលាក់បាំងខ្ញុំបានទេ។
ឃ្លាគុណនាម
- គាត់ជាមនុស្សម្នាក់ ដែលខ្ញុំចូលចិត្ត។
ឃ្លាគុណកិរិយា
- សំជិះក្របី នៅពេលគាត់ទៅស្រែ។
ល្បះឧទាន
ល្បះឧទាន ជាល្បះមួយប្រភេទប្រើសម្រាប់បង្ហាញអារម្មណ៍ភ្លាមៗ ដូចជាអារម្មណ៍ភ័យខ្លាច ភ្ញាក់ផ្អើល ខឹងសម្បារ ។ល។ សូមមើលឧទាហរណ៍ខាងក្រោម៖
- ក្តៅម្ល៉េះ!
- គួរឲ្យអាសូរណាស់លោកអើយ!
- អយុត្តិធម៌ណាស់!
ល្បះសំណួរ
ល្បះសំណួរ ជាប្រភេទល្បះប្រើដើម្បីសួរយកព័ត៌មានពីអ្នកដទៃ។ សូមមើលឧទាហរណ៍ខាងក្រោម៖
- តើលោកមានឈ្មោះអ្វី?
- តើឯងដឹងរឿងគាត់ទេ?
- តើលោកស្នាក់នៅឯណា?
ល្បះបញ្ជា
ល្បះបញ្ជា ជាល្បះមួយប្រភេទប្រើសម្រាប់បង្គាប់ បញ្ជា ឬប្រាប់នរណាម្នាក់ឲ្យធ្វើអ្វីមួយ។ សូមមើលឧទាហរណ៍ខាងក្រោម៖
- បើកទ្វារ។
- កុំនិយាយលឺពេក។
Tuesday, March 14, 2017
ធាតុផ្សំនៃល្បះ
ល្បះផ្សំឡើងពីធាតុផ្សំចំនួនប្រាំសំខាន់គឺ៖
១. ប្រធាន
ប្រធាន គឺពាក្យឬក្រុមនៃពាក្យដែលបញ្ចេញនូវអំពើ ឬប្រាប់ថាល្បះមួយនិយាយអំពីអ្វី។- តារាជាសិស្ស។
- ក្មេងៗមួយក្រុមកំពុងលេងបាល់។
- អ្វីដែលគាត់ធ្វើបានជួយប្រទេសរបស់គាត់។
២. កិរិយា
កិរិយា គឺពាក្យឬក្រុមនៃពាក្យដែលបញ្ចេញនូវអំពើ ឬបង្ហាញឲ្យស្គាល់នូវភាព សភាព ឬលក្ខណៈ។- គាត់សើច។
- កុមារីម្នាក់កំពុងច្រៀង។
- ពួកគាត់ជាគណនេយ្យករ។
៣. កម្មបទ
កម្មបទ គឺពាក្យឬក្រុមនៃពាក្យដែលរងអំពើពីសកម្មភាពរបស់កិរិយាសព្ទ។- គាត់បានសរសេរសៀវភៅមួយក្បាល។
- អ្នកគ្រូបានជួយខ្ញុំ។
- គាត់កំពុងជួសជុលទូរសព្ទ។
៤. កម្មបំពេញបទ
កម្មបំពេញបទ គឺពាក្យឬក្រុមនៃពាក្យដែលបំពេញន័យឬបញ្ជាក់លក្ខណៈឲ្យប្រធានឬកម្មបទ។- ពួកគេបានក្លាយជាកីឡាករអាជីព។
- គាត់បានលាបជញ្ជាំងពណ៌ក្រហម។
៥. កម្មទេសកាល
កម្មទេសកាល គឺពាក្យឬក្រុមនៃពាក្យដែលដើរតួនាទីជាកិរិយាសព្ទវិសេសន៍ ពោលគឺវាបញ្ជាក់លក្ខណៈឲ្យកិរិយានិងប្រាប់ពី ពេលវេលា ទីកន្លែង មធ្យោបាយ។ល។- ពួកគេសរសេរបានយ៉ាងល្អ។
- ខ្ញុំស្នាក់នៅឯខ្ទមមួយកន្លែង។
ល្បះបញ្ជាក់
ល្បះបញ្ជាក់ ជាប្រភេទល្បះដែលប្រើសម្រាប់ផ្តល់ព័ត៌មាន ទាំងក្នុងន័យវិជ្ជមាននិងអវិជ្ជមាន ឲ្យអ្នកស្តាប់ឬអាន។ ពោលគឺគេចែកវាជាពីរប្រភេទល្បះទៀតគឺ៖
ឧ. សំជាសិស្ស។
គាត់ទៅសាលាជារៀងរាល់ព្រឹក។
ខ្ញុំមិនបានទិញទឹកមកទេ។
ល្បះស្រប
ឧ. សំជាសិស្ស។
គាត់ទៅសាលាជារៀងរាល់ព្រឹក។
ល្បះបដិសេធន៍
ឧ. ពួកគេមិននៅផ្ទះទេ។ខ្ញុំមិនបានទិញទឹកមកទេ។
Monday, March 13, 2017
ល្បះ
តើល្បះជាអ្វី?
ដោយខ្ញុំរកពុំទាន់ឃើញនិយមន័យពេញលេញនៃល្បះបាន ខ្ញុំខ្ចីនិយមន័យនៃល្បះនៅក្នុងភាសាអង់គ្លេសប្រើជាបណ្តោះអាសន្នសិន។ល្បះ គឺជាក្រុមនៃពាក្យដែលយ៉ាងតិចមានប្រធានមួយ និងកិរិយាសព្ទមួយ វាបញ្ចប់ដោយសញ្ញាល្បះណាមួយ (?, !, ។) និងមានន័យពេញលេញយ៉ាងយល់ឬស្តាប់បាន។
ប្រភេទនៃល្បះ
ល្បះអាចបែងចែកតាមមុខងារប្រើប្រាស់ ឬក៏ទម្រង់របស់វា។បំណែងចែកតាមមុខងារ
បើតាមមុខងារប្រើប្រាស់ គេបែងចែកវាជា ៤ ប្រភេទគឺ៖
- ល្បះបញ្ជាក់
- ល្បះសំណួរ
- ល្បះបញ្ជា
- ល្បះឧទាន
បំណែងចែកតាមទម្រង់
ផ្ទុយមកវិញ បើយោងលើទម្រង់របស់វា គេបែងចែកវាជា ៤ប្រភេទដូចគ្នាគឺ៖
- ល្បះទោល
- ល្បះក្រង
- ល្បះផ្សំ
- ល្បះក្រងផ្សំ
ឯកសារពិគ្រោះ http://www.slideshare.net/RayChoiy/clauses-52128238
Subscribe to:
Posts (Atom)