Thursday, June 22, 2017

ហេតុអ្វីបានខ្មែរយើងភាគច្រើនហៅដើមចាន់គិរីថា ដើមអម្ពិលបារាំងទៅវីញ?





គ្មាន​ភ្លើង​ក៏គ្មានផ្សែង ប្រដូចគ្នាដែរ​​បើគ្មាន​ហេតុ យើង​ក៏មិន​ហៅ​ដូច្នោះដែរ។ ចាស់​ៗ​ជាន់​ដើម​មួយ​ចំនួន​ ដែល​ដឹង​រឿង​បាន​តំណាល​ថា កាល​ណោះ​ស្រុក​ខ្មែរ​ត្រូវ​បាន​ត្រួតត្រា​ដោយ​បារាំងសែស បារាំង​​បាន​តាំង​កន្លែង​ធ្វើ​ការ​ពីរ​សំខាន់ មួយ​នៅ​ក្រុង​ព្រៃនគរ នៃទឹកដីកូសាំងស៊ីន ឬទឹកដី​កម្ពុជាក្រោម និង​មួយ​ទៀត​នៅក្រុងភ្នំពេញ។ ពួក​បារាំង​តែង​ទៅ​មក​រវាង​ក្រុង​ទាំងពីរ​នេះ។ បារាំង​បាន​​កសាងផ្លូវ ភ្ជាប់ក្រុង​ទាំងពីរ រួច​បាន​កែនខ្មែរ​ (តាម​មតិមួយ​ចំនួន) ឬ​ប្រើ​ខ្មែរ​ (ប្រហែល​ជា​អជ្ញាធរ​​ភូមិស្រុក) ឲ្យ​ជួយ​ថែរ​ផ្លូវ ហើយ​ថែម​ទាំង​ដាំ​ដើម​ចាន់គិរី​ សងខាង​ផ្លូវ​ផង ប្រយោជន៍​យក​ម្លប់ ក៏​ដូចជា​​ទប់កុំឲ្យ​ដី​ដាក់​ខូចផ្លូវ​ដែរ។ ខ្មែរ​ដែល​ត្រូវ​ចាត់​អោយ​ដាំ​ដើម​ចាន់​គិរីនោះ ត្រូវ​ធ្វើស្មៅ ស្រោច​ទឹក ថែរទាំមិន​ហ៊ានធ្វេស​ទេ ព្រោះ​អាច​ទទួល​ការ​ពិន័យពី​បារាំង។

ដោយ​ស្លឹក​មាន​សណ្ឋានប្រដូច​នឹង​ស្លឹក​អំពិលដែរ ក៏ញ៉ាំង​ឲ្យ​ពួក​គាត់​ហៅ​ថា អំពិល​បារាំង​ ត​កូន​ត​ចៅ​​អញ្ចឹង​មក។

No comments:

Post a Comment