ល្បះផ្សំឡើងពីធាតុផ្សំចំនួនប្រាំសំខាន់គឺ៖
១. ប្រធាន
ប្រធាន គឺពាក្យឬក្រុមនៃពាក្យដែលបញ្ចេញនូវអំពើ ឬប្រាប់ថាល្បះមួយនិយាយអំពីអ្វី។
- តារាជាសិស្ស។
- ក្មេងៗមួយក្រុមកំពុងលេងបាល់។
- អ្វីដែលគាត់ធ្វើបានជួយប្រទេសរបស់គាត់។
២. កិរិយា
កិរិយា គឺពាក្យឬក្រុមនៃពាក្យដែលបញ្ចេញនូវអំពើ ឬបង្ហាញឲ្យស្គាល់នូវភាព សភាព ឬលក្ខណៈ។
- គាត់សើច។
- កុមារីម្នាក់កំពុងច្រៀង។
- ពួកគាត់ជាគណនេយ្យករ។
៣. កម្មបទ
កម្មបទ គឺពាក្យឬក្រុមនៃពាក្យដែលរងអំពើពីសកម្មភាពរបស់កិរិយាសព្ទ។
- គាត់បានសរសេរសៀវភៅមួយក្បាល។
- អ្នកគ្រូបានជួយខ្ញុំ។
- គាត់កំពុងជួសជុលទូរសព្ទ។
៤. កម្មបំពេញបទ
កម្មបំពេញបទ គឺពាក្យឬក្រុមនៃពាក្យដែលបំពេញន័យឬបញ្ជាក់លក្ខណៈឲ្យប្រធានឬកម្មបទ។
- ពួកគេបានក្លាយជាកីឡាករអាជីព។
- គាត់បានលាបជញ្ជាំងពណ៌ក្រហម។
៥. កម្មទេសកាល
កម្មទេសកាល គឺពាក្យឬក្រុមនៃពាក្យដែលដើរតួនាទីជាកិរិយាសព្ទវិសេសន៍ ពោលគឺវាបញ្ជាក់លក្ខណៈឲ្យកិរិយានិងប្រាប់ពី ពេលវេលា ទីកន្លែង មធ្យោបាយ។ល។
- ពួកគេសរសេរបានយ៉ាងល្អ។
- ខ្ញុំស្នាក់នៅឯខ្ទមមួយកន្លែង។
No comments:
Post a Comment