-
នៅពេលដែលព្រះមហាក្សត្រយាងចេញពីព្រះបរមរាជវាំង ក្បួនដំណើរត្រូវដឹកនាំដោយទាហានមួយក្រុម បន្ទាប់មកគឺទង់ជ្វាលា បដា និងតន្ត្រី។ ភិលាងដែលស្លៀកពាក់ព៌ណភ្លឺ សៀតផ្កាលំអរសក់និងមានទានក្នុងដៃ បួនឬប្រាំរយនាក់ ផ្តុំគ្នាជាជួរដាច់ពីគ្នា។ គេដុតទានទាំងនោះទោះនៅពេលថ្ងៃក្តី។ បន្ទាប់មកមានស្ត្រីមួយក្រុមផ្សេងទៀតដែលកាន់ថូរមាសនិងប្រាក់ពីវាំងនិងគ្រឿងលំអរជាច្រើនដែលមានក្បាច់រចនាពិសេស ដែលការប្រើប្រាស់វាចំឡែកសម្រាប់ខ្ញុំ។ បន្ទាប់មកមានស្ត្រីមួយក្រុមផ្សេងទៀត ដែលជាអង្គរក្សរាជវាំង កាន់ខែលនិង លំពែង។ ក្រុមទាំងនេះក៏ចែកជាជួរដាច់គ្នាដែរ។ បន្ទាប់មកទៀត មានរទេះអូសដោយពពែឬសេះដែលសុទ្ធតែលំអរដោយមាស។ មន្ត្រីធំនិងរាជបុត្រគង់ឬជិះដំរី ដែលនាំមុខដោយអ្នកកាន់ក្លស់ក្រហម។ នៅបន្ទាប់មកទៀត យាងមកដល់នូវក្រុមមេហសីនិងស្រីស្នំ ខ្លះជិះគ្រែស្នែង និងខ្លះជិះរទេះ ឬក៏ជិះសេះឬដំរីដែលអមដោយក្លស់ពណ៌មាសរាប់រយ។ ក្បួនបន្ទាប់គឺ ព្រះមហាក្សត្រ ទ្រង់គង់ឈរត្រង់លើដំរី និងមានកាន់ព្រះខ័នសាកសិទ្ធិក្នុងព្រះហស្ថ។ ដំរីដែលមានភ្លុកស្រោបមាសនេះ អមដោយអ្នកកាន់ក្លស់ពណ៌សដងពណ៌មាសចំនួន២០។ ព័ទ្ធជុំវិញដំរីព្រះទីនាំងទ្រង់ គឺអមដោយអង្គរក្សដំរីដែលឈរប្រកៀកគ្នា និងក្រុមទាហានសម្រាប់ការពារជាច្រើនទៀត ធ្វើដំណើរជាផែនៗ (ជីវ តាក្វាន់, ១៣១២, ៧២)។
Tuesday, August 1, 2017
តើព្រះមហាក្សត្រសម័យអង្គរយាងចេញពីព្រះរាជវាំងយ៉ាងដូចម្តេច?
ព្រះមហាក្សត្រធៀបបាននឹងអាទិទេព ជាស្តេចនៃអាណាចក្រ។ បើតាមលោក ជីវ តាក្វាន់ (គ.ស. ១៣១២) សរសេរនៅក្នុងកំណត់ត្រារបស់លោក “ទំនៀមទំលាប់នៃអ្នកចេនឡា [Zhenla Fengtu Ji]” ថា៖
Subscribe to:
Post Comments (Atom)
No comments:
Post a Comment