១. នាមជាអ្វី?
នាម ឬនាមសព្ទ ជាពាក្យសម្គាល់ឈ្មោះមនុស្ស សត្វ រុក្ខជាតិ ឬវត្ថុ។ ជាឧទាហរណ៍
សំ ជានាមសម្គាល់មនុស្ស,
អាលុក ជានាមសម្គាល់សត្វ,
ស្វាយ ជានាមសម្គាល់រុក្ខជាតិ,
និង ទូរស័ព្ទ ជានាមសម្គាល់វត្ថុ។
២. ប្រភេទនៃនាម
នាមមានពីរប្រភេទធំៗគឺ នាមសាធារណ៍ ឬសមញ្ញនាម (common nouns) និងនាមអសាធារណ៍ ឬវិសមញ្ញនាម (proper noun)។
ក. នាមសាធារណ៍
នាមសាធារណ៍ ជាឈ្មោះសម្គាល់ជាទូទៅ មិនចំពោះនរណាម្នាក់ឬវត្ថុណាមួយជាក់លាក់ទេ ឧ. បុរស នារី រថយន្ត ទន្លេ សមុទ្រ។ល។
អ្នកប្រាជ្ញខាងវេយ្យាករណ៍ លោកបានចែកនាមសាធារណ៍ជាក្រុមតូចៗទៀតដូចជា៖
- ពហុនាម – ពហុនាមជាឈ្មោះសម្គាល់ក្រុម ឬហ្វូង។
- រូបីនាម– នាមដែលអាចមើលឃើញឬចាប់បាន ដូចជា តុ កៅអី មនុស្ស...
- អរូបីនាម – នាមដែលមិនអាចមើលឃើញឬចាប់បាន ដូចជា តុ កៅអី មនុស្ស...
- សមាសនាម – នាមដែលកើតចេញពីការផ្សំនៃពាក្យពីរឬលើសពីនេះ។
- នាមនាម – កើតពីពាក្យជាកិរិយាសព្ទឬគុណសព្ទ ថែម សេចក្តីពីមុខដូចជា សេចក្តីក្រើន សេចក្តីល្អ។
ខ. នាមអសាធារណ៍
នាមអសាធារណ៍ ជាឈ្មោះសម្គាល់មនុស្ស សត្វ ទីកន្លែង ឬវត្ថុណាមួយ។វាជាឈ្មោះសម្គាល់នៃនាមសាធារណ៍ ឧ. សំ ធីតា តូយ៉ូតា មេគង្គ ប៉ាស៊ីភិច។ល។
៣. លក្ខណៈពិសេសរបស់នាម
នាមមានលក្ខណៈសម្គាល់ធំៗបីគឺ បុរស វចនៈ និងលិង្គ ។
ក. បុរស
លក្ខណៈសម្គាល់មួយនេះចង្អុលបង្ហាញថាអ្នកណាកំពុងធ្វើអ្វី។ អ្នកដែលកំពុងនិយាយជាបុរសទីមួយ អ្នកដែលកំពុងស្តាប់ជាបុរសទីពីរ រីឯអ្នកដែលបុរសទីមួយនិងទីពីរកំពុងលើកមកជជែកជាបុរសទីបី។
ខ. វចនៈ
លក្ខណៈសម្គាល់មួយនេះចង្អុលបង្ហាញពីចំនួនឬបរិមាណរបស់នាម។ នាមដែលមានចំនួនតែមួយឬតិចជាងមួយជា នាមឯកវចនៈ រីឯនាមដែលមានចំនួនលើសពីមួយជានាមពហុវចនៈ។
គ. លិង្គ
លក្ខណៈសម្គាល់មួយនេះចង្អុលបង្ហាញពីភេទរបស់នាម។
ប៉ុំលិង្គ ជានាមដែលសម្គាល់ភេទប្រុស ឳពុក មា កុមារា លោកគ្រូ...។
ឥថីលិង្គ ជានាមដែលសម្គាល់ភេទស្រី ម្តាយ មីង បងស្រី កុមារី...។
នបំសលិង្គ ជានាមដែលសម្គាល់ភាវៈឬវត្ថុគ្មានភេទ ឬអព្យាក្រឹត្យ ដូចជា កុមារ តុ កៅអី ... ។
៤.មុខងាររបស់នាម
នាមមានមុខងារមួយចំនួននៅក្នុងល្បះដូចជា
•
ក. ប្រធាន
- សុកទៅសាលា។
- និស្សិតកំពុងរៀន។
ខ. កម្មបទ
- ខ្ញុំអានសៀវភៅ។
- ម្តាយខ្ញុំកំពុងសំអាតផ្ទះ។
គ. កម្មបទនៃនិបាត
- សំអង្គុយលើរទេះ។
- តោរស់ក្នុងព្រៃ។
ឃ. កម្មបំពេញបទ
- o សំជាសិស្ស។
- o ចំណេះជាស្ពាន។
ង. គុណនាម
- ពួកគេជាសិស្សសាលា។
- និស្សិតពេទ្យកំពុងការពារនិក្ខេបបទ។
ច. គុណកិរិយា
- ខ្ញុំទៅផ្ទះ។
- បងស្រីបានទៅផ្សារ។
-ចប់-