តើ ឃ្លា ជាអ្វី?
ឃ្លា ជាក្រុមនៃពាក្យដែលមានប្រធានមួយ និងកិរិយាមួយយាងតិច។ វាអាចក្លាយជាល្បះ កាលណាយើងដាក់សញ្ញាបញ្ជាក់ល្បះនៅខាងចុងបានត្រឹមត្រូវ។ សូមមើលឧទាហរណ៍៖
- គាត់ជាមនុស្សម្នាក់ ដែលខ្ញុំចូលចិត្ត។
ល្បះនេះមានឃ្លាពីរ គឺ "គាត់ជាមនុស្សម្នាក់" និង "ដែលខ្ញុំចូលចិត្ត"។
ប្រភេទនៃឃ្លា
គេចែកឃ្លាជា ២ ប្រភេទគឺ៖ ឃ្លាច្បង និងឃ្លារណប។
ឃ្លាច្បង
ឃ្លាច្បង ជាឃ្លាដែលអាចឈរតែឯងជាល្បះបាន ពោលគឺវាមានន័យពេញលេញអាចស្តាប់បាន ឧទាហរណ៍ដូចជា៖
- គាត់ជាមនុស្សម្នាក់។
- សំជិះក្របី។
ឃ្លារណប
ឃ្លារណប ជាឃ្លាដែលមិនអាចឈរតែឯងជាល្បះ និងពុំមានន័យពេញលេញដោយខ្លួនឯងទេ។ វាចាំបាច់ត្រូវភ្ជាប់ទៅនឹងឃ្លាច្បងណាមួយដើម្បីឲ្យវាមានន័យពេញលេញ។ ឃ្លារណបតែងផ្តើមដោយ ឈ្នាប់ណាមួយ។ សូមមើលឧទាហរណ៍៖
- គាត់ជាមនុស្សម្នាក់ ដែលខ្ញុំចូលចិត្ត។
- សំជិះក្របី នៅពេលគាត់ទៅស្រែ។
គេចែកឃ្លារណប ជាបីប្រភេទ អាស្រ័យទៅតាមការប្រើប្រាស់របស់វាគឺ៖
ឃ្លានាម
- ការដែលគាត់កុហក់មិនអាចលាក់បាំងខ្ញុំបានទេ។
ឃ្លាគុណនាម
- គាត់ជាមនុស្សម្នាក់ ដែលខ្ញុំចូលចិត្ត។
ឃ្លាគុណកិរិយា
- សំជិះក្របី នៅពេលគាត់ទៅស្រែ។
បកប្រែជាភាសាខ្មែរ
ReplyDelete