Wednesday, July 12, 2017

របៀបបង្កើត Course ក្នុង Schoology





ដើម្បី បង្កើត course ឬ មេរៀន​នៃ​មុខវិជ្ជាណាមួយ ចូរ​ធ្វើតាម​ជំហានខាងក្រោម៖

១. Log in ទៅ​ក្នុង​គណនី​ដែល​អ្នក​បាន​បង្កើត​រួច
២. នៅលើ របារមេនូ Menu bar ចុចលើថេប Course 
៣. ជ្រើសរើស​ពាក្យ Create 

៤. បន្ទាប់​មក ចូរ​បំពេញ​ព័ត៌មាន​នៃ course របស់អ្នក 

ពណ៌នា៖
  • Course Name: ឈ្មោះ មុខវិជ្ជា ដែល​អ្នក​ចង់បង្កើត
  • Section Name: ផ្នែក​ណាមួយ នៃ​មុខវិជ្ជា
  • Subject Area: ប្រភេទ​ជំនាញនៃ​មុខ​វិជ្ជារបស់អ្នក
  • Level: កម្រិតសិស្ស (ចាប់ពី មតេយ្យដល់ ឧត្តមសិក្សា)

៥. ក្រោយ​បំពេញ​រួច ចូរ​ចុច Create វា​នឹង​នាំ​អ្នក​ចូល​ទៅ​កាន់​ Course ដែល​អ្នក​បាន​បង្កើត ដូច​ក្នុង​រូបភាព​ខាងក្រោម៖

មុខងារសំខាន់ៗ
  • Course Option: សម្រាប់​កែព័ត៌មាន​ទាក់ទង​នឹង​មេរៀនឬមុខវិជ្ជា។
  • Materials: សម្រាប់បញ្ចូល មេរៀន ការប្រលង តេស្តិ៍ កិច្ចការស្រាវជ្រាវ ឯកសារផ្សេងៗ...។​
  • Updates: ផ្តល់ជាព័ត៌មាន ទទួលព័ត៌មានឲ្យ​សិស្ស (គ្រូ និង​សិស្ស​អាច​វាយ comments ដូច​គ្នា​នឹង​ facebook ដែរ)
  • Gradebook: ពិនិត្យ​មើល​ពិន្ទុ កែ​ប្រែពិន្ទុ ទាញចេញ (export) ជាដើម។
  • Badges: ដាក់ស្លាកសញ្ញាសម្គាល់​ឲ្យ​ក្រុម ឬសិស្ស។
  • Attendance: សម្រាប់​ត្រួតពិនិត្យ ឬកត់ត្រាវត្តមានសិស្ស។
  • Members: សម្រាប់មើល​សមាជិកនៅក្នុង​course របស់អ្នក។
  • Analytics: ទិន្នន័យលើការ​ប្រើប្រាស់​ course របស់អ្នក។

1 comment: