Thursday, July 27, 2017

របៀបដាក់​កិច្ចការ​ក្នុង schoology course





ដើម្បី​ដាក់​លំហាត់​ក្នុង​ course ណា​មួយ អ្នក​ត្រូវ​ធ្វើ​តាម​ដំណាក់​កាល​ខាងក្រោម៖
ជំហានទី ១. Log in ចូល​ក្នុង​គណនី​ schoology របស់អ្នក។
ជំហានទី ២. ចូល​ទៅ​កាន់​ថេប "COURSE" រួច​រើស​Course ដែល​អ្នក​ចង់​ដាក់​លំហាត់។
ជំហានទី ៣. ជ្រើសរើស​ថេប "MATERIALS" ដែល​នៅ​ខាង​ឆ្វេងដៃ ។
ជំហានទី ៤. ចុច​លើ​ពាក្យ​ "Add Materials"។
ជំហានទី ៥. ជ្រើសរើស​ប្រភេទ​លំហាត់​ដែល​អ្នក​ចង់​ដាក់៖
  • Add Folder -- ដាក់​ Folder សម្រាប់​រៀបចំ​មេរៀន​របស់​អ្នក​ជា​ផ្នែកៗ។
  • Add Assignment -- ដាក់​កិច្ចការ​ស្រាវជ្រាវ​ឲ្យ​សិស្ស។ សិស្ស​អាច​មើល​ប្រធាន​បទ និង​បញ្ជូន​កិច្ច​ការ​ចូល​មក​វិញ​។ Assignment តម្រូវ​ឲ្យ​អ្នក​កែ ឬ​ដាក់​ពិន្ទុឲ្យ​សិស្ស។
  • Add Test/Quiz -- ដាក់​ជា​លំហាត់ ដែលមាន​ច្រើន​ប្រភេទ​ដូចជា ខុសឬត្រូវ ពហុជម្រើស ផ្គូរផ្គង តម្រៀបតាម​លំដាប់ បំពេញ​ចន្លោះ​ជាដើម។
  • Add File/Link/External Tool -- សម្រាប់​ដាក់​ឯកសារ​ ដូចជា word, excel, pdf ជាដើម ឲ្យ​សិស្ស។ អ្នក​ក៏​អាច​ភ្ជាប់​ជា Link ពី​គេហទំព័រ​ណាមួយផងដែរ។
  • Add Discussion -- ដាក់​សំនួរ​ពិភាក្សា​ដល់​សិស្ស។
  • Add Page -- ដាក់​ជា​មេរៀន ដែល​អ្នក​អាច​បង្កើត​ដោយកូដ HTML ឬ​គ្រាន់​តែ​ចម្លង​ពី​ឯកសារ​មេរៀន​របស់​អ្នក​ដាក់​នៅទីនេះ។
  • Add Media Album -- សម្រាប់​ដាក់​រូប​ថត វីដេអូ ជាដើម។
  • Import from Resources -- សម្រាប់​ទាញ​យក​មេរៀន​ឬកិច្ច​ការ​ដែល​អ្នក​បាន​ save ទុក​ក្នុង RESOURCES។
  • Find Resources -- សម្រាប់​ស្វែង​រក​មេរៀន​ដែល​អ្នក​save ទុក​ក្នុង RESOURCES។

Wednesday, July 12, 2017

តើ Schoology ជាអ្វី?





Schoology វាជាប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management System)ដែលផ្តល់លទ្ធភាពអោយអ្នកបង្រៀនៈ
  • ដាក់បង្ហាញមេរៀន
  • ដាក់កិច្ចការស្រាវជ្រាវអោយសិស្ស
  • ដាក់លំហាត់អោយសិស្សអនុវត្ត
  • ដាក់ប្រលង
  • កត់ត្រាអវត្តមាន
  • តាមដានការរៀនសូត្រក៏ដូចជាភាពរីកចំរើនរបស់សិស្ស
  • ទំនាក់ទំនងនឹងសិស្ស ព្រមទាំងអាណាព្យាបាល

របៀបឲ្យ​សិស្ស​ចុះឈ្មោះ​ក្នុង Course ណាមួយ





ចូរធ្វើតាមជំហានសំខាន់ៗខាងក្រោម៖
១. ផ្តល់លេខកូដ Access Code (ឧ. C9SFR-NPHXX​ )ដល់សិស្ស។


២. ឲ្យ​សិស្ស​បង្កើត​គណនី schoology ម្នាក់មួយ។
  1. ចូលទៅកាន់ គេហទំព័រ www.schoology.com
  2. ជ្រើសរើសថេប CREATE FREE ACCOUNT
  3. ជ្រើសរើសថេប STUDENT (ចុះឈ្មោះជាសិស្ស) 
  4. បន្ទាប់មក វានឹង​តម្រូវ​ឲ្យ​សិស្ស វាយលេខកូដ Access Code ដែលអ្នក​បាន​ផ្តល់​ឲ្យ
  5. បន្ទាប់មក ឲ្យ​សិស្ស​បំពេញ​ព័ត៌មាន​ផ្ទាល់​ រួច​ចុច​ Register ជាការស្រេច

របៀបបង្កើត Course ក្នុង Schoology





ដើម្បី បង្កើត course ឬ មេរៀន​នៃ​មុខវិជ្ជាណាមួយ ចូរ​ធ្វើតាម​ជំហានខាងក្រោម៖

១. Log in ទៅ​ក្នុង​គណនី​ដែល​អ្នក​បាន​បង្កើត​រួច
២. នៅលើ របារមេនូ Menu bar ចុចលើថេប Course 
៣. ជ្រើសរើស​ពាក្យ Create 

៤. បន្ទាប់​មក ចូរ​បំពេញ​ព័ត៌មាន​នៃ course របស់អ្នក 

ពណ៌នា៖
  • Course Name: ឈ្មោះ មុខវិជ្ជា ដែល​អ្នក​ចង់បង្កើត
  • Section Name: ផ្នែក​ណាមួយ នៃ​មុខវិជ្ជា
  • Subject Area: ប្រភេទ​ជំនាញនៃ​មុខ​វិជ្ជារបស់អ្នក
  • Level: កម្រិតសិស្ស (ចាប់ពី មតេយ្យដល់ ឧត្តមសិក្សា)

៥. ក្រោយ​បំពេញ​រួច ចូរ​ចុច Create វា​នឹង​នាំ​អ្នក​ចូល​ទៅ​កាន់​ Course ដែល​អ្នក​បាន​បង្កើត ដូច​ក្នុង​រូបភាព​ខាងក្រោម៖

មុខងារសំខាន់ៗ
  • Course Option: សម្រាប់​កែព័ត៌មាន​ទាក់ទង​នឹង​មេរៀនឬមុខវិជ្ជា។
  • Materials: សម្រាប់បញ្ចូល មេរៀន ការប្រលង តេស្តិ៍ កិច្ចការស្រាវជ្រាវ ឯកសារផ្សេងៗ...។​
  • Updates: ផ្តល់ជាព័ត៌មាន ទទួលព័ត៌មានឲ្យ​សិស្ស (គ្រូ និង​សិស្ស​អាច​វាយ comments ដូច​គ្នា​នឹង​ facebook ដែរ)
  • Gradebook: ពិនិត្យ​មើល​ពិន្ទុ កែ​ប្រែពិន្ទុ ទាញចេញ (export) ជាដើម។
  • Badges: ដាក់ស្លាកសញ្ញាសម្គាល់​ឲ្យ​ក្រុម ឬសិស្ស។
  • Attendance: សម្រាប់​ត្រួតពិនិត្យ ឬកត់ត្រាវត្តមានសិស្ស។
  • Members: សម្រាប់មើល​សមាជិកនៅក្នុង​course របស់អ្នក។
  • Analytics: ទិន្នន័យលើការ​ប្រើប្រាស់​ course របស់អ្នក។

របៀប​បង្កើតគណនី Schoology (សម្រាប់គ្រូ)





សូមធ្វើតាម​ជំហានសំខាន់ៗខាងក្រោមនេះ៖
១. ចូលទៅកាន់គេហទំព័រ www.schoology.com
២. ជ្រើសរើស​ថេប Sign Up
៣. បន្ទាប់មក ជ្រើសរើសយក Instructor
៤. បំពេញព័ត៌មាន​ទៅក្នុងប្រអប់ទាំងអស់

៥. ចុង​ក្រោយ ចុចលើ​ថេប Register