តើគុណនាមជាអ្វី?
គុណនាម ឬ គុណសព្ទគឺជាសំដីដែលប្រាប់ដំណើរនាមសព្ទឲ្យឃើញលក្ខណៈផ្សេងៗ ដូចពាក្យថា ខ្មៅ, ស, តូច, ធំ, វែង, ខ្លី, ខ្ពស់, ទាប, វៀច, ត្រង់ ជាដើម ។ប្រភេទនៃគុណនាម
គុណនាមចែកចេញជា ៦ ប្រភេទ។គុណនាមគុណសព្ទ
ជាពាក្យដែលបន្ថែមទៅលើនាមសព្ទដើម្បីនឹងសម្គាល់នូវគុណសម្បត្តិនៃនាមសព្ទនោះ។ គុណនាមគុណសព្ទប្រាប់អំពីគុណភាពឬស្ថានភាព ឧ. មាន ក្រ សុខ ភ្លឺ ទំនើប ជឿនលឿន ។ល។
រូបរាង ឧ. ស្អាត សង្ហា ទាប ខ្ពស់ សម ។ល។
បុគ្គលិកលក្ខណៈ ឧ. ស្មោះត្រង់ រួសរាយ ឧស្សាហ៍ កំណាញ់ ។ល។
អារម្មណ៍ ឧ. សប្បាយ តប់ប្រមល់ ឈឺ រំភើប។ល។
ទ្រង់ទ្រាយ ឧ. មូល ទ្រវែង ចតុកោណ ពងក្រពើ វែង ខ្លី ។ល។
ទំហំ ឧ. តូច ធំ ទូលាយ ចង្អៀត ។ល។
ផ្ទៃ ឧ. រលោង គ្រើម រលាក់ មុត ស្រួច រិល ។ល។
ពណ៌ ឧ. ក្រហម លឿង បៃតង ស្វាយ ស ខ្មៅ ខៀវ ។ល។
សាមិសម្ព័ន្ធគុណសព្ទ
ជាសព្ទនាមដែលបញ្ជាក់អំពីម្ចាស់របស់ ដូចជា ខ្ញុំ ឯង វា គាត់ យើង អ្នក អ្នកទាំងអស់គ្នា។ល។ សូមមើលឧទាហរណ៍ខាងក្រោម។នោះជាផ្ទះខ្ញុំ។ = នោះជាផ្ទះរបស់ខ្ញុំ។
គោគាត់មានពណ៌ចំប៉ា។ = គោរបស់គាត់មានពណ៌ចំប៉ា។
បុច្ឆាគុណសព្ទ
គឺជាគុណនាមសម្រាប់សួរ ដូចជាតើ អ្នកមកតើមានការអ្វី?
ធម៌អរិយសច្ច តើគឺជាអ្វី?
តើអ្នកអាយុប៉ុន្មាន?
និទស្សនៈគុណសព្ទ
ជាគុណសព្ទដែលសម្រាប់បង្ហាញបុគ្គល សត្វ ឬវត្ថុដែលគេពោល និយាយ ឬពណ៌នា។ ទិទស្សនៈគុណសព្ទគឺ នេះ នោះ។ សូមមើលឧទាហរណ៍ខាងក្រោម។តុនេះថ្លៃណាស់។
ផ្ទះនោះធំណស់។
អនិយមគុណសព្ទ
ជាគុណសព្ទដែលបង្ហាញឬបញ្ជាក់នាមដោយមិនច្បាស់លាស់ មិនបញ្ចេញឲ្យប្រាកដូចជាពាក្យ៖ ទាំងអស់ ទាំងនេះ ទាំងនោះ និមួយ ច្រើន ខ្លះ។ល។សិស្សទាំងអស់រៀននៅក្នុងថ្នាក់។
មនុស្សខ្លះល្ងង់តែធ្វើជាចេះ។
សំខ្យាគុណសព្ទ
ជាគុណសព្ទសម្រាប់ដាក់បន្ទាប់ពីនាមដោយបញ្ជាក់នូវបរិមាណ។ គេចែកវាជាពីរគឺ បកតិសំខ្យាគុណនាម និងបូរណសំខ្យាគុណនាម។ បកតិសំខ្យាគុណនាម ប្រាប់ឲ្យដឹងចំនួនរបស់នាម ដូចជា មួយ ពីរ បី ជាដើម។ បូរណសំខ្យាគុណនាម រាប់នាមបង្រ្គាប់ជាជាន់ ឬលំដាប់ ដូចជា ទីមួយ ទីពីរ ទីបី។ល។មុខងារនៃគុណនាម
គុណនាមបញ្ជាក់ន័យឲ្យនាម ដូចនេះគេអាប្រើជាផ្នែកមួយនៃកន្សោមនាមឬជាកម្មបំពេញបទ។ប្រើក្នុងកន្សោមនាម
ឧ. គាត់មានផ្ទះធំ។ប្រើជាកម្មបំពេញបទ
ឧ. ព័ត៌មានធ្វើឲ្យគាត់ខឹងសម្បារ។