Friday, June 7, 2013

ពាក្យគន្លាស់កាត់





ពាក្យ “គន្លាស់កាត់” គឺជាពាក្យ​ដែល​កើត​មក​ពី​ការគន្លាស់​នៃពាក្យពីរ​ហើយ​កាត់​ចោល​មួយ​ភាគ​។ វាអាចជា​ពាក្យសមញ្ញ​ប្រើប្រាស់​ធម្មតា​ឬជាបរិវាសព្ទ។ បើតាមលោក អៀវ កឹស របៀបនៃការ​ “គន្លាស់កាត់»​ មានពីរយ៉ាងគឺ៖

១. គន្លាស់ នៃពាក្យពីរ, ហើយកាត់ចោល ពាក្យខាងចុង
ឧទាហរណ៏
កោស = កាយ + បោស > កោស (បាយ)
ជ្រៀង = ជ្រេ + រៀង > ជ្រៀង (រេ)
ធ្នើរ = ថ្នាក់ + លើ > ធ្នើរ (ឡាក់)
ដង្កាប់ = ដង្កៀប + ចាប់ > ដង្កាប់ (ចៀប)
បង្អោង = បង្អែក + តោង > បង្អោង (តែក)
ប្រកែក = ប្រកាន់ + បែក > ប្រកែក (បាន់)
ភ្លឹក = ភ្លេច + នឹក > ភ្លឹក (នេច)
សម្លសម្លុក = សម្លរ + បង់ប្រហុក > សម្លុក (បង់ប្រហ)
សមសួន = សម + នឹងខ្លួន > សួន (នឹងខ្លម)
ចានក្បាន = ក្បាក់ + ដាក់ចាន > ក្បាន (ដាក់ចាក់)
ចានក្បាន = ក្បែរ + ជើងចង្ក្រាន > ក្បាន (ជើងចង្ក្រែ)
ភ្លេងភ្លាត់ = ផ្លុំ + នឹងមាត់ > ភ្លាត់(នឹងមុំ)
ផ្សាផ្សោរ = ផ្សារ + រកស៊ីដូចចោរ > ផ្សោរ (រកស៊ីដូចចា)
ផ្សារផ្សោរ = ផ្សារ + មានចោរ > ផ្សោរ (មានចារ)
ផ្ទះសំបែង = សម្បត្តិ + ឯង > សំបែង (អាត់)
នឹងនរ = នឹង + ជំហរ > នរ (ជំហឹង)
ចែចូវ = ចូលដល់ម៉ែ (ចែដល់ម៉ូល) + ចូលដល់ឪ (ចូវដល់អូល)
យំយែក = យំ + ស្រែក > យែក (ស្រុម)
ធ្ងន់ធ្ងរ = ធ្ងន់ + ដូចនៅក្រោមគំនរ > ធ្ងរ (ដូចនៅក្រោមគំនន់)
ឆ្អែតឆ្អន់ = ឆ្អែត + គ្រប់គ្រាន់ > ឆ្អន់ (គ្រប់ក្រែត)

២. គន្លាស់ នៃពាក្យពីរ, ហើយកាត់ចោល ពាក្យខាងដើម

ឧទាហរណ៏
ផេះ = ឆេះ + ផង់ > (ឆង់) + ផេះ
មុង = ទ្រុង + មូស > (ទ្រូស) + មុង